រឿន សោភ័ណ្ឌ ត្រៀមឡើងវៃជាមួយកីឡាករថៃដែលជាគូប្រកួតចាស់របស់ កែវ រំចង់ នៅល្ងាចថ្ងៃអាទិត្យនេះ

0

ភ្នំពេញ៖ បន្ទាប់ពី​របូត​ទឹក​ប្រាក់​ ៤,០០០​ដុល្លារ ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​គោជល់ ដោយ​ចាញ់​ពិន្ទុ កីឡាករ នី សុភី ឫ (ឡុង សុភី) នៅ​ស្ថានីយ​ទូរទស្សន៍​ CNC កាល​ពី​ថ្ងៃទី ១៤ កញ្ញា ​នេះ កីឡាករ រឿន សោភ័ណ្ឌ នឹង​ត្រូវ​ឡើង​តតាំង​នឹង​ដៃ​គូ​ស៊ី​សាច់​ហុត​ឈាម​របស់​អតីត កីឡាករ កែវ រំចង់ នោះ គឺ​កីឡាករ​ប្រដាល់​គុន​ថៃ អ៊ីខ្យូសាំង នៅ​សង្វៀន​ប្រដាល់ ឯកភ្នំ​ អារ៉េណា នា​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង​ ៧៖៣០ នាទី​ល្ងាច​។
ជំនួបលើកនេះ ត្រូវបានអ្នកតាមដានកីឡាកប្រដាលជាច្រើនលើកឡើងថា វានឹងក្លាយជាការប្រកួតមួយដ៏កក្រើក ខណៈកីឡាករទាំង ២ សុទ្ធសឹងតែជាកីឡាករជើងខ្លាំងធ្លាប់ប្រកួតច្រើនលើកមិនអស់ ហើយអ្វីដែលកាន់តែ​ពិសេស ការប្រកួតលើកនេះ ក៏ធ្វើឡើង ដើម្បីស្ដារមុខមាត់ខ្លួនឡើងវិញ ខណៈមុននឹងការប៉ះគ្នានេះ ពួកគេសុទ្ធតែ​ទទួល​​បាន​បរាជ័យ ដោយកីឡាករ​គុន​ថៃ អ៊ីខ្យូសាំង បាន​ចាញ់​ពិន្ទុ កែវ រំចង់ នៅ​ទឹក​ដី​កម្ពុជា កាល​ពី​មួយ​ខែ​មុន ហើយ រឿន សោភ័ណ្ឌ បានចាញ់​ចាញ់​ពិន្ទុ កីឡាករ នី សុភី នៅ​ស្ថានីយ​ទូរទស្សន៍​ CNC ដូចគ្នា។  ដូច្នេះ ម្ដងនេះ ទាំង រឿន សោភ័ណ្ឌ និង អ៊ីខ្យូសាំង ប្រាកដជា​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ឯកភ្នំ​នៅ​ចុង​សប្ដាហ៍​ នេះ​ពិត​ជា​ពុំ​ខាន​៕

Loading...