ក្លឹប Barcelona ចាញ់​ Granada ក្លាច​ជា​កំណត់​ត្រា​អាក្រក់​ក្រោយ​រយៈពេល ​២៥ឆ្នាំ

0

​ការ​ប្រកួត​កម្មវិធី​បាល់ទាត់​អឺរ៉ុប​ នៅ​លីក​​កំពូល​ La Liga នៃ​ប្រទេស​អេស្ប៉ាញ​ រវាង​ក្លឹប​ Barcelona និង ក្លឹប​ប្រូម៉ូសិន​មក​កាន់​លីក​កំពូល​​ គឺ​ក្លឹប​ Granada ដោយ​ចាញ់​ក្នុង​លទ្ធផល​ ២-០​។

ក្លឹប​ Barcelona បាន​ជួប​នឹង​រឿង​អាក្រក់​ក្នុង​ប្រវត្តិ​បាល់ទាត់​របស់​ក្លឹប​ ក្នុង​រយៈពេល​ ២៥​ឆ្នាំ​ ដោយ​ចាញ់​ ក្លឹប Granada ២-០ កាល​ពី​យប់មិញ​នេះ​ នៅ​ក្រៅ​ដី​ ខណៈ​ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​មិន​ធ្លាប់​ជួប​ប្រទះ​ទាល់​តែ​សោះ​ចំពោះ​ក្រុម​ខ្សោយ​មួយ​នេះ​។

ក្លឹប​ឈ្នះ​ពាន​រង្វាន់​ La Liga កាល​ពី​រដូវ​កាល​មុន​ រក​បាន​តែ​១ពិន្ទុ​ ប៉ុណ្ណោះ ក្នុង​ចំណោម​ ៣ប្រកួតចុង​ក្រោយ​នៅ​ក្រៅ​ផ្ទះ នា​រដូវ​កាល​នេះ​។

សូម​បញ្ជាក់​ថា​ កីឡាករ​ ២រូប របស់​ក្លឹប​ Granada គឺ​កីឡាករ​ Ramon Azeez និង Alvaro Vadillo បាន​ធ្វើ​ឲ្យ​ក្លឹប​របស់​ខ្លួន​ ឈរ​​លំដាប់​លេខ​ ១ មាន ​១០​ពិន្ទុ​ នៃ​កំពូល​តារា​ La Liga ​បណ្ដោះ​អាសន្ន​ ខណៈ​ដែល​ Barca ឈរ​នៅ​លេខ​៧​ បន្ទាប់​ពី​បាន​ចាញ់​។

Loading...