Apple ត្រៀមបញ្ចេញមុខងារ Deep Fusion នៅលើ iOS 13.2 ឆាប់ៗនេះ

0

បន្ទាប់ពីចេញលក់ iPhone 11 ជំនាន់ថ្មីទាំង 3 ស៊េរីលើទីផ្សារបានមួយរយៈ ពេលនេះក្រុមហ៊ុន Apple ក៏​បាន​ប្រកាស​ត្រៀមដាក់ចេញនូវមុខងារថ្មី ភ្ជាប់មួយនឹង iOS 13.2 Beta ដែលក្រោយ Update នឹងទទួលបានមុខងារ Deep Fusion សម្រាប់ប្រើជំនួយដល់ការថតរូបឲ្យកាន់តែល្អ។

មុខងារថ្មីនេះ នឹងធ្វើការថតដោយបង្កើតជា 4 Frames ហើយធ្វើការជ្រើសរើសរូបណាដែលស្អាតបំផុត។ រូបភា​ព​ដែល​ទទួលបាន គឺ​មានលក្ខណៈលម្អិត ច្បាស់ និងមើលទៅដូចធម្មជាតិ។ យ៉ាងណាមិញ មុខងារ Deep Fusion នេះអាចដំណើរបានតែក្នុង iPhone 11, iPhone 11 Pro និង iPhone Pro Max ប៉ុណ្ណោះ បើទោះជាទូរស័ព្ទ iPhone ផ្សេងបាន Update ទៅកាន់ IOS 13.2 ក៏ដោយ ក៏មិនមានមុខងារនេះប្រើដែរ៕

Loading...