Samsung Galaxy S10 ទាំង​អស់​អាច Update កម្មវិធី​ប្រើ​បាន​ដូច Galaxy Note 10

0

ដំណឹង​ល្អ​សម្រាប់​អ្នក​កំពុង​ប្រើប្រាស់​ស្មាតហ្វូន​ Samsung Galaxy S10 ទាំង​អស់​ ក្រុមហ៊ុន​សាមសុង​បាន​អនុញ្ញាត​ អោយ​ Update Software ដើម្បី​ទទួល​បាន​នូវ​លក្ខណៈ​ពិសេសៗ​ (Powerful Features) ដូច​ទៅ​នឹង​អធិរាជ​កំពូល​ស្មាតហ្វូនប៊ិក Samsung Galaxy Note 10 ផងដែរ។

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ សាមសុង បាន​ធ្វើ​ការ​ប្រកាស​យ៉ាង​ច្បាស់​ថា ​លក្ខណៈ​ពិសេស​​មាន​តែ​មួយ​គត់​ក្នុង​ពិភព​ស្មាតហ្វូន​ទាំងអស់​លើ​​ពិភពលោក​។ លក្ខណៈ និងមុខងារមួយចំនួនរបស់ Samsung Galaxy Note 10 នឹង​ដាក់​ឱ្យ​ប្រើ​បាន​លើ​កំពូល​ស្មាតហ្វូន Samsung Galaxy S10 , S10+ និង S10 5G តាម​រយៈ​ការ​ធ្វើ​កំណែ​ប្រែ​កម្មវិធី (Update software) កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​។

លក្ខណៈ​ពិសេស និង​មុខងារ​អស្ចារ្យ​ដែល Samsung Galaxy S10 S10+ និង S10 5G ទទួល​បាន​រួម​មាន​៖
– Prograde Camera: កម្មវិធី​កាមេរ៉ា​នៅ​លើ Galaxy S10 នឹង​មាន​លក្ខណៈ​កាន់​តែ​អស្ចារ្យ​ជាង​មុន​ជាមួយ​នឹង​មុខងារ Night Mode Super Steady Video Stabilization AR Doodle Live focus video recording និង bokeh effects ទាំង​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​។

– Samsung Dex for PC: អតិថិជន​ដែល​កំពុងប្រើ Galaxy S10 អាច​ធ្វើ​ការ​ទាញយកកម្មវិធី (Download) ពី SamsungDex.com។ ដូច្នេះ​លោក​អ្នក​អាច​បង្ហាញ និង​ប្រើប្រាស់ Samsung Dex ជាមួយនឹង PC ឬ Mac បាន​យ៉ាង​ងាយ​ស្រួល​។

យោង​តាម​លោក Jiyoung Mun ដែល​ជា​វិស្វករ​ផ្នែក​កម្មវិធី Samsung Electronics’ Mobile R&D Office បាន​បញ្ជាក់​ថា​ «ការ​ធ្វើ​កំណែ​ប្រែ​កម្មវិធីរបស់ Galaxy S10 គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន
សាមសុង ក្នុង​ការ​ធ្វើ​ឱ្យ​អតិថិជន​របស់​ខ្លួន​ទាំងអស់​ទទួល​បាន​នូវ​ជម្រើស​នៃ​ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ឱ្យ​កាន់​តែ​សម្បូរ​បែប​»។

សូម​បញ្ជាក់​ថា​ការ​ធ្វើ​កំណែ​ប្រែ​កម្មវិធី (Update software) អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ ឬ​ខុស​គ្នា​តិចតួច​ទៅ​តាម​បណ្តា​ប្រទេស​នីមួយ​ៗ​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​មក​សាកសួរ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តាហាង​ទំនើប សាមសុង និង​ដេប៉ូ​ចែកចាយ​ផលិតផល សាមសុង ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅ​កាន់​ទូរស័ព្ទ​៖
1800 203 232 !!

Loading...