គ្រូ​បង្វឹក Unai Emery ថា​មាន​កីឡាករ​មួយ​រូប​ដែល​អាច​ជំនួស​ដំណែង​របស់​ Ozil

0

គ្រូ​បង្វឹក​កាំ​ភ្លើង​ធំ Arsenal បាន​មើល​ឃើញ​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​មាន​សមត្ថភាព​ដើម្បី​ជំនួស​ដំណែង​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាល្លឺម៉ង់​ Mesut Ozil បន្ទាប់​ពី​ក្លឹប​ Arsenal ឈ្នះ​ ក្លឹប Standard Liege ដែល​ជា​ជ័យជំនះ​ជើង​ទី២ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ Europa League នៅ​តំបន់​អឺរ៉ុប​។​​​

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​​ឈ្មោះ​នៃ​ចំនួន​កីឡាករ​ទាំង ១៨រូប​ ឡើយ ដោយ​ក្លឹប​ Arsenal លេង​ឈ្នះ​ក្លឹប​ Standar Liege ៤-០ កាល​ពី​យប់​មិញ​។ ហើយ​ការ​ប្រកួត​រវាង​ក្លឹប​ Arsenal និង​ ក្លឹប Manchester United លទ្ធផល​ ១-១ ក៏​មិន​មាន​វត្តមាន​ តារា​បាល់​ទាល់​អាល្លឺម៉ង់​​ផង​ដែរ​។

​ខ្សែបម្រើ​វ័យ​ ៣០ឆ្នាំ​ ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​គេ​រូប​នេះ​ ត្រូវ​បាន​បាត់បង់​សេចក្ដី​ទុកចិត្ត​ពីគ្រូ​បង្វឹក​ លោក Emery ដោយ​បង្ហាញ​ខ្លួន​បាន​តែ​ពីរ​លើក​ប៉ុណ្ណោះ​ នា​រដូវ​កាល​ថ្មី​នេះ។

​ខណៈ​ដែរ​គ្រូ​បង្វឹក​ក្លឹប​កាំភ្លើង​ធំ​ Arsenal កំពុង​តែ​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ វ័យ​១៨​ឆ្នាំ​ ​ដែល​បាន​ទិញ​មក​ពី​ប្រទេស​ប្រេស៊ីល​នៃ​ក្លឹប ​Ituano Futebol Clube (SP) ​ក្នុង​តម្លៃ​ខ្លួន​ជិត​ ៧​លាន​ផោន​ កាល​ពីរ​ដូវ​ក្តៅ ដោយ​រក​បាន​២​គ្រាប់​កាល​ពី​យប់មិញ​ ទទួល​បាន​៣ពិន្ទុ​ដោយ​ងាយ​ មាន​ ៦ពិន្ទុ ឈរ​លើ​កំពូល​តារា​នៃ​ពូល​ F​។

​យ៉ាងណាមិញ​​គ្រូ​បង្វឹក​សញ្ជាតិអេស្បាញ រូប​នេះ បាន​បញ្ជាក់​ថា​ ជំនួប​ក្នុង​ក្របខ័ណ្ឌ​ English Premier League រវាង​ក្លឹប Arsenal និង Bournemouth នា​ចុង​សប្ដាហ៍​នេះ នឹង​មាន​ជម្រើស​កីឡាករ​ទាំង ១១រូប ​ដ៏​ល្អ​បំផុត​ ដើម្បី​យក​ជ័យជម្នះ​អោយ​ទាល់​តែ​បាន​លើគូប្រកួត៕​​

Loading...