កំពុងផ្ទុះការគាំទ្រនៃអាល់ប៊ុម​ចម្រៀង​ដំបូង​របស់​ក្រុម​ចម្រៀង​ SUPER M​ ចេញ​ជា​ផ្លូវ​ការ (មានវីដេអូ)

0

បរទេស៖ ក្រោយ​ពី​ការ​ទន្ទឹង​រង់ចាំ​ដ៏​យូរ​នៃ​វត្ត​មាន​ចម្រៀង​របស់​ក្រុម​តារា​ចម្រៀង​បុរស​ថ្មី ក្រុម SUPER M ទីបំផុត mini ​Album ចម្រៀង​ដំបូង​របស់​ពួក​គេ​បាន​ចេញ​ជា​ផ្លូវ​ការ​នៅថ្ងៃនេះហើយ។​

ក្រុម​ចម្រៀង​ SUPER M គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ក្រុម​តារា​ចម្រៀង​បុរស​មកពី ៣ក្រុម ផ្សេងគ្នា​ នៅ​ក្នុង​ផលិត SM Town រួម​មាន៖ លោក Taemin មក​ពី​ក្រុម Shinee លោក Baekhyun និង​ លោក Kai មក​ពី​ក្រុម EXO លោក Taeyoung លោក Ten​ លោក Lucas និង​ លោក Mark មក​ពី​ក្រុម NCT​។ បទ​ចម្រៀង​ដំបូង​របស់​បុរស​សង្ហារ​ទាំង ៧ដួង​ បាន​ចេញ​ជា​ផ្លូវ​តាម​រយៈ​ YouTube Channel របស់​ផលិតកម្ម SM Town។ វីដេអូ​ចម្រៀង Jopping ជា​បទ​ចម្រៀង​​១​ក្នុង​ចំណោម​ចម្រៀង​ទាំង៧​បទ​ផ្សេង​ទៀត​នៅ​ក្នុង mini Album ដំបូង ខណៈ​ដែល MV ចម្រៀង Jopping កំពុង​ទាក់ទាញ​ប្រជាប្រិយភាព​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​ទូទាំង​ពិភពលោក​តាម​រយៈ​ការ​ទស្សនា​។

សូម​បញ្ជាក់​ថា The 1st Mini Album SUPER M ត្រូវ​បាន​ផលិត​ឡើង​ ដោយ​មាន​បទ​ចម្រៀង​ចំនួន​ ៧​បទ​ រួម​មាន​៖
១. Jopping
២. I Can’t Stand The Rain
៣. 2 Fast
៤. Super Car
៥. No Manners ៦. Jopping (Inst.) ៧. I Can’t Stand The Rain (Inst.)

ដោយ​ក្នុង​នោះ​មាន​ពីរ​បទ​ជា​បទ​ភ្លេង​សុទ្ធ ហើយ​អ្នក​គាំទ្រ ក៏​អាច​ធ្វើ​ការ​ទាញ​យក​ (Download) ​អាល់​ប៊ុម​ចម្រៀង​​នេះ​ដោយ​សេរី​តាម​រយៈ​ ituneនិង Spotify  ជាដើម។

សូម​ទស្សនា​បទ​ចម្រៀង​ថ្មី​ដំបូង​គេ​បង្អោះ​របស់​ក្រុម​ពួក​គេ​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម​៖

អត្ថបទដោយ៖ Vincent

Loading...