ផាច់! ផាច់! ឡូយ​អស់​ស្ទះ​ពី  STEP ពេជ្រ ថៃ និង​ឡុង លីង​គ័ង្គ (វីដេអូ)

0

បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​វ័យ​ក្មេង​ទាំង​បី​ដួង​របស់​ហង្ស​មាស ​កំពុង​អង្រួន​ចិត្ត​អ្នក​គាំទ្រ​តាម​រយៈ​បទ​ចម្រៀង​ថ្មី​ ដែល​មាន​ចំណង​ជើង​ថា «ផាច់! ផាច់!»។

បទ​ចម្រៀង​ថ្មី​នេះ ត្រូវ​បាន​បកស្រាយ​ដោយ​តារា​ចម្រៀង​រូប​ស្រស់​សង្ហារ​ STEP  រួម​ជាមួយ​នឹង​កុមារា​មាន​​វោហារ​សព្ទ​ ​ពេជ្រ ថៃ ព្រម​ទាំង​កុមារា​មុខ​ស្រស់ ឡុង លីគ័ង្គ បាន​សហការ​គ្នា​ក្នុង​បទ​ចម្រៀង​ដ៏​ពីរោះ​បែក​កំប្លែង​រាំ​សប្បាយ និង​អម​ដោយ​កាយ​វិការ​រស់​រវើក ក្រមិចក្រមើម​ គួរ​ឲ្យ​ខ្មាញ់​។

សូម​បញ្ជាក់​ដែល​ថា បទ​ចម្រៀង ផាច់! ផាច់! នេះ​ជា​ការ​និពន្ធ​បទ​ភ្លេង​ថ្មី ទំនុក​ច្រៀង និង​មេឡូឌី​ដោយ STEP ​ផ្ទាល់​តែ​ម្តង​។

ចង់​ដឹង​ថា​បទ​ចម្រៀង​ដែល​ជា​ការ​ច្រៀង​រួម​គ្នា ពី  STEP ពេជ្រ ថៃ និង​ឡុង លីងគ័ង្គ មាន​ភាព​ពីរោះ​ និង​ល្អ​មើល​យ៉ាង​ណា​នោះ?
តោះ​! មក​ទស្សនា​ទាំង​គ្នា​ជាមួយ The Plus News។

អត្ថបទដោយ៖ Vincent

Loading...