ត្រឹម 3 ម៉ោង Mate 30 Series លក់បានជាង 1 លានគ្រឿង

0

ចិន៖ ត្រឹម 3 ម៉ោងក្រោយចេញលក់ ស្មាតហ្វូន Huawei Mate 30 Series ត្រូវបានអ្នក​គាំទ្រ​ចិន​​សម្រុក​ទិញ​រហូត​ដល់ជាង 1 លានគ្រឿង នៅហាងលក់រាយមួយនៅផ្លូវណានជីងខាងកើត ទីក្រុងសៀងហៃ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ 2019 នេះ។Long lines outside Huawei’s flagship store in Nanshan district of Shenzhen as fans are waiting to purchase the company’s latest flagship.សន្ទុះដ៏ល្អនេះ ត្រូវបានគេមើលឃើញថា បានចូលដូចនឹងអ្វីដែលលោក Richard Yu បានព្យាករ​កាល​ពី​ពេល​កន្លងទៅ។ ខណៈនៅលើវេបសាយ Taobao ម៉ូឌែល Mate 30 Series ទទួលបានការគាំទ្រខ្លាំង​លើស​ពី​ការ​ផ្គត់ផ្គង់ សម្រាប់​ទីផ្សារ​ហុងកុង ជាមួយនឹងម្លៃ 1,500 ដុល្លារហុងកុង។ លោក Richard Yu ធ្លាប់បាននិយាយថា លោកនៅតែជឿជាក់ថា Mate 30 និង Mate 30 Pro នឹងនៅតែលក់បានយ៉ាងតិច 20 លានគ្រឿង។ ទោះ​បី​ជា​មាន​ការបំរាមពីអាមេរិកដោយក្ដី ប៉ុន្តែវាបា​ន​ប៉ះ​ពាល់តែទីផ្សារក្រៅស្រុកប៉ុណ្ណោះ។ លោកបន្តថា ការ​លក់​ស្មាតហ្វូន​របស់ Huawei នៅក្នុងប្រទេសចិន នៅតែមានការឡើងរហូតដល់ 31% ឯណោះ នេះបើគិតត្រឹម​ត្រីមាស​ទី 2 នៃឆ្នាំ 2019 នេះ៕

Loading...