សំបុត្រមានកំណត់ អ្នក​គាំទ្រ​ឈរ​តម្រង់​ជួរ​រយៈពេល​ ៤ ថ្ងៃ​នៅ​កូឡាឡាំពួរ ដើម្បី​ចាំ​ទិញ​សំបុត្រ​នៃ​ប្រគំតន្ត្រី​របស់កំពូលតារាចម្រៀង​ Jay Chou

0

អ្នក​គាំទ្រ​របស់ Jay Chou បាន​តម្រង់​ជួរ​អស់​រយៈពេល​៤​ថ្ងៃ មុន​ពេល​សំបុត្រ​បាន​ដាក់​លក់​សម្រាប់​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ប៉ុប​ កោះ​តៃវ៉ាន់ នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បាន​ចូល​ទស្សនា​។

ការ​ប្រគុំតន្រ្តី  World Tour របស់​តារា​ចម្រៀង Jay Chou នឹង​ធ្វើ​ឡើង​នៅ​សួន​កម្សាន្ត Hong Kong Disneyland នៅ​ខែ​ធ្នូ នៅ​ថ្ងៃ​ទី ១០ ឆ្នាំ​២០១៩ និង​នៅ​ថ្ងៃ​ទី១១ ខែ​មករា ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​បាកគី​ ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ​ ឆ្នាំ ២០២០ ក្នុង​ប្រទេស​សិង្ហបុរី​ខាងមុខនេះ។ ចំពោះ​សំបុត្រ​ចូល​ទស្សនា​ ត្រូវ​បាន​ដាក់​លក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទី​ក្រុង​កូឡាឡាំពួ។ ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​មាន អ្នក​គាំទ្រ​ស្រី​ម្នាក់​បាន​ទៅ​ដល់​ផ្សារ​ទំនើប​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ហើយ​នាង​បាន​ក្លាយ​ជា​អ្នក​ដំបូង​គេ​នៅ​ក្នុង​ជួរ​។ ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង ៣ រសៀល​អ្នក​គាំទ្រ​ផ្សេង​ទៀត​ក៏​ចាប់ផ្ដើម​មក​ដល់​​តម្រង់​ជួរ ដោយ​អ្នក​ខ្លះ​ថែម​ទាំង​វេច​ភួយ​ខ្នើយ​មក​ដេក​ចាំ​ទិញ​សំបុត្រ​ថែម​ទៀត​ផង​។

អ្នក​រៀបចំ​កម្មវិធី​បាន​លើក​ឡើង​ថា សំបុត្រ​ចូលរួម​ទស្សនា​មាន​ត្រឹម​តែ ៣ម៉ឺន​សន្លឹក​តែ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រគំតន្ត្រី​របស់ Jay Chou នៅ​ទី​ក្រុង​កូឡាឡាំពួរ​នេះ​។ ហើយ​ក៏​មាន​ជន​ជាតិ​ចិន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​កូឡាឡាំពួរ​នៅ​ក្នុង​ខែ​តុលា​ សម្រាប់​គោល​ដៅ​ទេសចរណ៍​ចុង​ក្រោយ​របស់​ពួក​គេ និង​ដើម្បី​ជាវ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំតន្ត្រី​នា​ពេល​ខាង​មុខ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ​អាល់ប៊ុម​ចម្រៀង​របស់​តារា​វ័យ​៤០​ឆ្នាំ​ ត្រូវ​បាន​លក់​ដាច់​ជាង ៣០លានអាល់ប៊ុម និង​ទទួល​បាន​រង្វាន់​ជា​ច្រើន​សម្រាប់​ស្នាដៃ​តន្ត្រី​របស់​គាត់​។ Chou ក៏​បាន​និពន្ធ​ចម្រៀង​សម្រាប់​សិល្បករ​ដទៃ​ទៀត​ នៅ​លើ​អាល់ប៊ុម​របស់​គាត់​ផង​ដែរ​។ កាល​ពី​​ឆ្នាំ ២០០៣  តារា​ប្រុស​តៃវ៉ាន់​រូប​នេះ​​បាន​ស្ថិត​លើ​គ្រប​ដំបូង​នៃ​ទស្សនាវដ្ដី​ Time (អាស៊ី) ដោយ​ដាក់​ចំណងជើង​ថា​ ស្ដេច​ចម្រៀង POP ថ្មី​នៃ​អាស៊ី​។ ចាប់​តាំង​ពី​ពេល​នោះ​មក​គាត់​បាន​រៀប​ចំ​តន្ត្រី​ទេសចរណ៍​ពិភព​លោក​បាន​ចំនួន ៦ដង ​មក​ហើយ ដោយ​សំដែង​នៅ​តាម​ទី​ក្រុង​នានា​ជុំវិញ​ពិភពលោក និង​មាន​អ្នក​ចូល​ទស្សនា​ជាង ១០ លាន​នាក់​នា​ពេល​កន្លង​មក​៕

ប្រភព៖ thethaiger
ប្រែសម្រួលដោយ៖ Vincent

Loading...