ស្មាត​ហ្វូន​ OPPO A5 2020 មានរូបរាងទាន់សម័យ ​បំពាក់​កាមេរ៉ា​៤​គ្រាប់​តម្លៃ​ត្រឹមតែ​ជាង​ $200

0

ភ្នំពេញ៖ ក្រោយ​ចេញ​លក់​ស្មាតហ្វូន​ស៊េរី​ថ្មី OPPO A9 2020 មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ ក្រុមហ៊ុន​ទូរស័ព្ទ​ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍។ បើ​យោង​តាម​របាយការណ៍ Canalys ចេញ​ផ្សាយ​ក្នុង​ឆមាស​ទី​២ ខែ​សីហា 2019 «ក្រុមហ៊ុន OPPO

បាន​បង្ហាញ​មុខ​មាត់ ស្មាតហ្វូន​ស៊េរី​ថ្មី​មួយ​ម៉ូ​ដែល​ទៀត​គឺ OPPO A5 2020 ដោយ​មាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ដល់​ទៅ​4​គ្រាប់ ហើយ​លក់​ចេញ​ក្នុង​តម្លៃ​ត្រឹមតែ​ $219​ ប៉ុណ្ណោះ »។

លោក​អ្នក​អាច​ស្វែង​រក​ទិញ​ស្មាតហ្វូន​ម៉ូឌែ​លថ្មី OPPO A5 2020 ចាប់​ពី​ថ្ងៃនេះ​តទៅ នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំង​ប្រទេស ជាមួយ​នឹង​ការ​បន្ថែម​នូវ កាបូប​ស្ពាយ​ចំហៀង​ និង ស៊ីម​ស្មាត លេខ​ពិសេស ភ្ជាប់​ជាមួយ​គម្រោង Smart ធំហ្ម៎ង​រយៈ​ពេល 12សប្ដាហ៍។

ស្មាត​ហ្វូន OPPO A5 2020 មាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ចំនួន​បួន​គ្រាប់ អាច​ថត​រូប 4 ស្ទីល ស្អាត​ប្លែក​ពីគ្នា មាន​កាមេរ៉ាមេ ទំហំធំ​រហូត​ដល់ 12MP កាមេរ៉ា​ទី​ពីរ​ មាន​ទំហំ 8MP ថត​រូប​បែប​ទូលាយ អាច​ពង្រីក​មុំ 1190 ថត​បាន​ផ្ទៃ​កាន់​តែ​ធំ កាមេរ៉ា​ទី​បី​មាន​ទំហំ​2MP ថត​រូប​បែបPortrait ស​ខ្មៅ និង កាមេរ៉ា​ទី​បួន​ទំហំ 2MP ថ

ចំណែក​ឯ កាមេរ៉ា​មុខ​ទំហំ​ 8MP ភ្ជាប់​ជាមួយនឹង​មុខងារ បច្ចេកវិទ្យា AI Beautiful Mode សម្រាប់​ផ្គាប់​ចិត្ត​អ្នក​ចូលចិត្ត​ថត​រូប​ស៊ែល​ហ្វី។ OPPO A5 2020 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ស្អាត​ត្រូវ​ចិត្ត​យុវវ័យ​សម័យ​ថ្មី មាន​អេក្រង់​លាត​ពេញ​បែប​ដំណក់​ទឹក និង ផ្នែក​ខាង​ក្រោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ស្កេន​ក្រយ៉ៅ​ដៃ​សុវត្ថិភាព​និង​រហ័ស ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 665 ប្រតិបត្តិការ​ដោយ ColorOS6.0.1 (Andriod 9.0) មាន​បច្ចេកវិទ្យា​សម្លេង Dolby Atmos / Stereo Speaker និង មាន​ថាមពល​ថ្ម​ធំ 5000mAh។ លោក​អ្នក​អាច​សម្រេច​ចិត្ត​តាម​ការ​គួរ អាស្រ័យ​លើ​កញ្ចប់​ថវិកា​ផ្ទាល់​ខ្លួន ព្រោះ​វា​ជា​ស្មាតហ្វូន​ល្អ​ដូច​គ្នា នា​ចុង​ឆ្នាំ 2019 និង ដើម​ឆ្នាំ 2020 ៕

Loading...