គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អំពាវនាវឲ្យសប្បុរជនចូលរួមឧបត្ថម្ភ ដល់ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ

0

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ​ កាលពីពេលកន្លងមកនេះ បានចេញសេចក្ដីប្រកាស និងអំពាវនាវឲ្យ​សប្បុរជន​ទាំង​ជាតិ-អន្តរជាតិ ជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ជា​សម្ភារផ្សេងៗ ដើម្បី​បាន​ជូន​ជា​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី​ទូក​អុំ ទូក​ចែរ ដែលនឹងត្រៀមឡើងមកចូលរួមដល់ព្រះរាជ​ពិធីបុណ្យ​អុំទូកខាងមុខនេះ។ក្នុងសេចក្ដីអំពាវនាវ បានឲ្យដឹងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃទី១៤-១៥កើត និង​ថ្ងៃ១រោច ខែកត្តិក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១០-១១ និង​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បី​បើកឱកាស​ជូន​ប្រជារាស្ត្រ​កម្សាន្ត​សប្បាយរីករាយ និង​ចូលរួម​ថែរក្សា​ឲ្យ​គង់វង្ស​នូវ​ប្រពៃណីជាតិ ដែល​ជាប់ទាក់ទង​ទៅនឹង​ប្រវត្តិ​សមយុទ្ធ នៃ​កម្លាំង​សាម​គ្កី​កងទ័ព​ជើ​ទឹក​របស់​ខ្មែរ។ក្នង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ នឹងមាន​ទូក​និង​កីឡាករ កីឡាការិនី​ទូក​អុំ ទូក​ចែរ ជាច្រើន​មកពី​ក្រសួង ស្ថាប័ន អង្គភាព រាជធានី និង​គ្រប់​ខេត្ត ចូលរួម​ប្រណាំង​អបអរសាទរ ហើយ​ក៏មាន​រៀបចំ​ជា​រង្វាន់​សម្រាប់​ជូន​ដល់​ទូក​ដែល​នឹង​ទទួលបាន​ជ័យលាភី ព្រមទាំង​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ កីឡាការិនី​ទូក​ទាំងអស់​ផងដែរ។អាស្រ័យហេតុនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ សូមអំពាវនាវឲ្យ សម្តេច ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ព្រមទាំង​សប្បុរជន​ទាំង​ជាតិ-អន្តរជាតិ សូម​ព្រះមេត្តា និង​មេត្តាជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ជា​សម្ភារ​មាន ខោ អាវ មួក កន្សែង សារុង ក្រមា ភេសជ្ជៈ និង​សម្ភារ​ប្រើប្រាស់ផ្សេងៗទៀត ដើម្បី​បាន​ជូន​ជា​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី​ទូក​អុំ ទូក​ចែរ និង​បាន​ចូ​ម​រួមចំណែក​បម្រើការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ​យើង ឱ​ប្រព្រឹត្តទៅបាន​យ៉ាង​មហោឡារិក អធិកអធម ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ៕

Loading...