ក្រដាស់ប្រាក់ប្រភេទ១៥,០០០រៀល ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

0

ភ្នំពេញ៖ ក្រដាស់ប្រាក់​ប្រភេទ ១៥,០០០រៀល ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ប្រកាស​ឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង​ប្រើប្រាស់​នៅ​ទូទាំងប្រទេស ដើម្បី​អបអរសាទរ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប១៥ព្រះវស្សា នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។តាម​អនុក្រឹត្យ​ស្ដីពី​ការចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០រៀល ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន នៅ​ថ្ងៃទី ៧ ខែតុលា​នេះ​ឲ្យ​ដឹងថា៖ អនុញ្ញាត​ឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុង​ទូទាំងប្រទេស​កម្ពុជា​នូវ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០រៀល ទន្ទឹមនឹង​បណ្ដា​ប្រភេទ​ប្រាក់​ដែល​ត្រូវបាន​ចេញផ្សាយ​រួចហើយ។អនុក្រឹត្យ​បញ្ជាក់ថា៖«ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ភារកិច្ច​ចេញ​សេចក្ដីប្រកាស ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០រៀល​នេះ»។ ការសម្រេច​បោះពុម្ព​ក្រដាសប្រាក់​គំរូ​ថ្មី ១៥,០០០រៀល របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​ដើម្បី​អបអរសាទរ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប១៥ព្រះវស្សា នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជា​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី១៥ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕

Loading...