ទស្សនាវីដេអូនេះហើយ អ្នកនឹងដឹងច្បាស់ថា Dior គ្មានរួត ពិតជាពិសេស និងស័ក្ដិសមទៅនឹងតម្លៃរបស់គេមែន

0

Dior ជាម៉ាកផលិតផលកាបូបប្រណិតមួយដ៏ល្អល្បីត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៦ ដោយលោក Christian Dior នៅទីប៉ារីស ប្រទេសបារាំង ហើយទទួលបានការគាំទ្រទូទាំងពិភពលោក សូម្បីតែកម្ពុជា យើងក៏មានប្រើប្រាស់ច្រើនគួរសមដែរ។ដោយមានភាព​ចម្រូងចម្រាស​ជា​ខ្លាំង​ ទាក់ទង​ទៅ​នឹង​កាបូបម៉ាក Cristian Dior​ ​មានរួត និងអត់រួត ថ្ងៃនេះ The Plus News សូមលើកយកពីវីដេអូនៃការ​ផលិត​កាបូប​ម៉ូដែល​ DIOR BOOK TOTE BAG IN EMBROIDERED CANVAS ដែលជា​ម៉ូត​កំពូល​ដែល​កំពុង​ពេញ​និយមមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាបានទស្សនា។ សម្រាប់ដំណាក់​កាល​ដំបូង​ គឺ​ជា​ការ​គូស​ព្រាង​នៃ​ការ​រចនា​ ហើយ​អ្នក​រចនា​បាន​គូរ​វា​ និង​ផាត់​ពណ៌​រហូត​ដល់​វា​សឹង​តែ​ដូច​វត្ថុ​ពិត​តែ​ម្តង​។ ដំណាក់​កាល​ទី ​២ គឺ​ជា​ការ​កាត់​ពុម្ព និង​ការ​ប៉ាក់​គ្រប​ម៉ូត​ក្បាច់​ និង​អក្សរ​នៅ​លើ​កាបូប​ គឺ​សុទ្ធ​តែ​ជា​ការ​បាក់​ច្នៃ មិន​មែន​ជា​ការ​បោះ​ពុម្ព​នោះ​ទេ​។ ដំណាក់​កាល​ទី ​៣ គឺ​ជា​កា​សង្កត់​ពុម្ព​ និង​ត​ភ្ជាប់​ រីឯ​ដំណាក់​កាល​ចុង​ក្រោយ​ គឺ​ជា​ការ​ត​ភ្ជាប់​នៅ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​កាបូប​ ដូច​ជា​ដៃ​ និង​ខ្សែ​ជា​ដើម​។ គ្រប់​ផ្នែក​ និង​ដំណាក់​ការ​ទាក់​អស់​សុទ្ធ​តែ​ដំណើរ​ការ​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​បំផុត ដែល​ពិត​ជា​ស័ក្ដិសម​ទៅ​នឹង​ម៉ាក​ល្បី​ និង​តម្លៃ​បំផុត​។សូម​បញ្ជាក់​ថា កាបូប​ម៉ូដែល​ DIOR BOOK TOTE BAG IN EMBROIDERED CANVAS នេះ​គឺ​ជា​មូត ហ្វេសហ្សិន​ចុង​ក្រោយ​បង្អស់​របស់​ Dior ហើយ​មាន​តម្លៃជាង​ 2,200 ផោន (ជិត 3,000 ដុល្លាអាមេរិក) ។ ហើយ​ម៉ូដែល​នេះ ពុំ​មាន​រ៉ូដ​ភ្ជាប់​មក​ជាមួយ​ទេ​ ព្រោះ​ជា​ម៉ូដែល​សម្រាប់​ដើរ​ផ្សារ​ ឬ​ដាក់​សម្ភារៈ​នានា​ មិន​សម្រាប់​ដាក់​លុយ​ឡើយ​។ ចង់​ដឹង​ឲ្យ​ច្បាស់​យ៉ាង​ណា តោះ​មក​ទស្សនា​វីដេអូ​អំពី​កាបូប​ Dior ទាំង​អស់​គ្នា​៖

ដោយ: Vincent

Loading...