កូរ៉េ​ផ្ដល់ជំនួយ​អគារ​ខ្នាត​អន្តរជាតិ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក​តម្លៃ៨លាន​ដុល្លារ

0

ភ្នំពេញ៖អគារ​ដ៏​ថ្មី​សន្លាង​មួយ​តម្លៃ ៨លាន​ដុល្លារ​សហរដ្ឋ អាមេរិក​ដែលជា​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក (ENT Center)នៅ​កម្ពុជា នឹង​លេចចេញ​ជា​រូបរាង​នាពេលឆាប់ៗខាងមុខនេះ តាមរយៈ​ការ​ឧបត្ថម​ដោយ​ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិ​​​ការ​អន្តរជាតិ​កូរ៉េ (KOICA) ដែល​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ជាង ៤០០០ម៉ែត្រក្រឡា នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។លោក កាង វ៉ាង​វូ​ក នាយករង​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា អគារ​ថ្មីស្រឡាង​នេះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងខែ​ធ្នូ ឆ្នាំ២០១៩ ឬ​នៅ​ដើមឆ្នាំ២០២។ គម្រោង​នេះ​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ជាង ៤០០០ម៉ែត្រក្រឡា នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។
លោក​បន្តថា អគារ​នេះ នឹងត្រូវ​ដាក់ឈ្មោះថា មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) ដែលមាន​អគារ​មួយ​ខ្នង​កំពស់ ៥ជាន់ ហើយ​ត្រូវបាន​បំពាក់​សំភារៈ​ទំនើប​បំផុត ចាំបាច់​នានា ដើម្បី​ពិនិត្យ​ព្យាបាល និង​វះកាត់​ធ្វើ​យ៉ា​ង​ណា ដើម្បី​បង្កើន​គុណភាព​សេវាកម្ម ក្នុង​មន្ទី​ពេទ្យ​ឲ្យ​ល្អប្រសើរ​មួយកម្រិត​ទៀត។ក្រៅពី​ការលើក​កំពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សមត្ថភាព​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស និង​បុគ្គលិក​ទាំងអស់ នឹង​ត្រូវបាន​បង្កើន​ស​ម​ត្តិ​ភាព តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល និង ការផ្ទេរ​ចំណេះដឹង និង ចំណេះធ្វើ​ពី​វេជ្ជបណ្ឌិត​ជន​ជា​តិ​​កូរ៉េ។តាម​ការចុះផ្សាយ​របស់​កាសែត​បរទេសមួយ​លើកឡើងថា មន្ទីរពេទ្យ ព្រះ​អង្គឌួង ជា​មន្ទីរពេទ្យ​ដ៏​ចំណាស់​ជាងគេ​មួយ​នៅ​ប្រទេស​កម្ពុជា។ តាម​សំណង់​អគារចាស់ៗរបស់​មន្ទីរពេទ្យ​នេះ​មើលទៅ​សុទ្ធសឹង​ជា​ស្ថាបត្យកម្ម​ចម្រុះ​រចនាប័ទ្ម​ខ្មែរ និង​លាយឡំ​បែប​អាណានិគមនិយមខ្លះ។ សំណង់​អគារ​ទាំងនេះ​ប្រហែលជា​សាងសង់​នា​អំឡុង​សតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍​ទី២០កន្លងទៅនេះ៕

Loading...