រឿន សោភ័ណ្ឌ មិន​កាក់កប​សោះ​ចំពោះ​ការ​បង្ហាញខ្លួន​ ២​លើក ​លើ​ឆាក​អន្តរជាតិ​​

0

អ្នក​លេង​ប្រដាល់​គុន​ខ្មែរ​ ដៃ​ភ្លើង​ជើង​រន្ទះ​ រឿន សោភ័ណ្ឌ ហាក់​បី​មិន​សូវ​កាក់​កប​សោះ​ចំពោះ​ការប្រកួត​នៅ​ក្រៅ​ប្រទេស​ដោយ​ចាញ់​កីឡាករ​បរទេស​ទាំង​២​លើក​។

កីឡាករ​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ពីរ​លើក​ លើ​ឆាក​អន្តរជាតិ​ ដោយ​​ភ្លាត់​ចាញ់​​កីឡាករ​មីយ៉ាន់ម៉ា​ត្រឹម​ទឹក​ទី​៣​ ក្នុង​កម្មវិធី​ WLC របស់​ប្រទេស​មីយ៉ាន់ម៉ា​ និង​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ​នៅ​កម្មវិធី​ Muay Thai Super Champ របស់​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៦ ខែ​តុលា នេះ​​។

បើ​លើក​យក​ពី​ការ​ប្រកួត​ទាំង​២​លើក​​របស់ ​សោភ័ណ្ឌ មក​និយាយ​​ គេ​សង្កេត​ឃើញ​ថា​ សម្រាប់​ក្បាច់​ប្រយុទ្ធ​គឺ​គ្មាន​បញ្ហា​ឡើយ ​ប៉ុន្តែ​ចំណុច​ដែល​សំខាន់​​នាំ​អោយ​ចាញ់​កីឡាករ​បរទេស​នោះ​គឺ​កម្លាំង​ស្ទុះ​តែ​ម្តង​​។

យ៉ាង​ណា​មិញ​ ទោះ​បី​កីឡាករ​គុន​ខ្មែរ​វ័យ​រៀង​ជ្រែកបន្តិច ​​ភ្លាត់​ចាញ់​ក៏​ពិត​មែន​ ប៉ុន្តែ​ក៏ជាមោទនភាពមួយដែលគាត់បាន​បង្ហាញ​ អោយជនបរទេសបានស្គាល់ពី​ក្បាច់​ប្រដាល់​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

Loading...