តារាសម្តែងទូរទស្សន៍ TVB Celine Ma ត្រូវក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង វាយឲ្យរបួស (វីដេអូ)

0

តាមរយៈវីដេអូមួយនៅលើគេហទំព័រយូធូបបង្ហាញថា តារាទូទស្សន៍ ​TVB អ្ន្នកនាង Celine Ma ត្រូវបានក្រុមបាតុករនៅក្រុងហុងកុង ប្រើឧបករណ៍វាយកូនបាល់វាយឲ្យរងរបួសហូរឈាមតាមមាត់ និង កញ្ចឹងក។ ហេតុការណ៍នេះ បានកើតនៅកាលពីថ្ងៃអាទិត្យ ទី6 ខែតុលា កន្លងទៅនេះនៅទីតាំង Mong Kok ដោយក្រុមបាតុករព្យាយាមវាយកម្ទេចទូ ATM  របស់ធានាគារចិន ស្របពេលអ្នកនាង ម៉ា បានយកទូរសព្ទមកថតលើពួកគេ ភ្លាមៗនេះក៏ផ្ទុះហេតុការហិង្សារនោះកើតឡើងតែម្តង។បើតាមសម្តីរបស់ក្រុមបាតុករបានចោទថា “នាងជាអ្នកបង្ករហេតុមុន” ដោយបានធ្វើឲ្យមានរបួសឆ្អឹងជំនីទៅលើបុរសម្នាក់ ដែលជាសមាជិកនៃបាតុករ តែបើតាមសម្តីរបស់អ្នកនាង ម៉ាបានបកស្រាយទៅកាន់ប៉ូលីសថា “ក្រុមបាតុករមានការចងកំហឹងជាខ្លាំងមកលើនាង ហើយនៅពេលនាងបានដកទូរស័ព្ទមកថត ពួកគេបានបង្កររបួសស្នាមមកលើងនាង និងបានឆក់យកទូរស័ព្ទរបស់នាង តែទោះជាយ៉ាងណាងនាងបានរត់តាមក្រុមបាតុករ ហើយចុងក្រោយនាងក៏បានទូរស័ព្ទត្រឡប់មកវិញ តែវាបានខូចបាត់ទៅហើយ។ក្រោយពីហេតុការនោះទៅ នាងបានត្រឡប់ទៅកាន់រថយន្តរបស់អ្នកនាង និងថតរូបជាមួយអ្នកគាំទ្រយ៉ាងរំភើយ។ អ្នកការសែតក៏បានចោទសួទៅកាន់នាងដែរថា “តើអ្នកនាងមានការព្រួយបារម្ភអំពីឡានរបស់អ្នកនាងឬទេ ថាអាចនឹងខ្ទិច “ តែអ្នកនាង ម៉ាបានឆ្លើយយ៉ាងខ្លីថា “ខ្ញុំកំពុងទិញខោទឹកនោមសម្រាប់កូនរបស់ខ្ញុំ” ។

កែសម្រួលដោយ៖ Vincent

Loading...