សម្ដេច ហ៊ុន សែន ប្រាប់អ្នកជំនួញចិនពីមូលហេតុនៃការបិទល្បែង Online

0

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូស​បញ្ជាក់ប្រាប់​ពី​មូល​ហេតុដែល​រាជរដ្ឋាភិបាល​បាន​លុប​ចោ​ល​​នូវ Online Casino ពី​ប្រទេស​កម្ពុជា ដោយ​អះអាងថា កម្ពុជា​បាន​ពន្ធ​តិចតួច​ពេក​តាមរយៈ​កាស៊ីណូ​អន​ឡាញ​នេះ ហើយ​វា​ក៏​នាំមក​ការ​ប្រឈម​ដូចជា ឧក្រិដ្ឋកម្ម ការលាង​លុយកខ្វក់​ដែល​អាចធ្វើ​ប៉ះពាល់​ដល់​សង្គម។ការលើកឡើង​នេះ ក្នុងអំឡុងពេល​សម្ដេច បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ជួប​សំ​ដែ​ង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ដើម្បី​មានឱកាស​រៀបរាប់​អំពី​ទំនាក់ទំនង​ដែលមាន​ជា​យូរលង់​រវាង​កម្ពុជា និង​ចិន។ សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​ទេ។ ពោលគឺ ពឹងផ្អែក​ទៅលើ​កត្តា​ជាច្រើន​នៅក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច។សម្ដេច​បន្តថា៖«ដូច្នេះ​គឺ​យើង​ធ្វើយ៉ាងណា​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទាក់​ទា​ញ​​ការវិនិយោគ​ច្បាស់លាស់ តែ​មក​វិនិយោគ​ទៅលើ​វិស័យផ្សេងៗទៀត មិនមែន​តែ​ពឹងផ្អែក​ទៅលើ​កាស៊ីណូ​អន​ឡាញ​នោះទេ»។សម្ដេច​បញ្ជាក់ថា បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន មាន​លក្ខណៈ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ​គោលដៅ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ២០២២ អាច​កើនឡើង​រហូតដល់​ទៅ១០ពាន់​លាន​ដុល្លារ។ ស​ម្ដេ​ច​​បាន​មានប្រសាសន៍​ទាក់ទង​នឹង​យន្ត​ការដែល​កម្ពុជា​កំពុងតែ​សហការ​នឹង​ចិន​ទៅលើ ចំនុចសំខាន់ៗ ដូចជា​នៅក្នុង​អ​នុ​តំបន់ គឺ​កិច្ចសហប្រតិបត្តិការ​លើ​មេគង្គ​ឡាន​ឆាង ក្នុង​អនុតំបន់​មេគង្គ​អាស៊ាន​ចិន និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជាដើម។បច្ចុប្បន្ននេះ នៅមាន​សក្ដានុពល​ជាច្រើន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយសារ​កន្លងមកនេះ​មាន​តំបន់​សេ​ដ្ឋ​កិ​ច្ច​​សេរី​រវាង​អាស៊ាន និង​ចិន​អាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន ចិន ដែល​គួរតែ​មើល​នៅ​សក្តានុពល​អាច​នាំចេញ​ផលិតផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន។ ក្នុង​កិច្ចពិភាក្សា​នេះ សម្តេច​បាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​កុំ​មាន​ការ​​ភ័យព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យ​សោះ ដោយសារតែ​ចិន និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ មាន​កិច្ច​ស​ហ​ប្រ​តិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅហើយ៕

Loading...