តារា​សិចស៉ី​ថៃ​ នាង Baitoey លេង​មួយ​ម៉ា​អស់​ដៃ​នៅ​ថ្ងៃ​ការ​របស់​នាង​  (មាន​វីដេអូ)

0

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល ​សិល្បករ​នានា មិន​ថា​តែ​តារា​ខ្មែរ ថៃ ឬ​ជាតិ​សាសន៍​ផ្សេង​ៗ​នោះ​ទេ ពួក​គេ​តែងតែ​ប្រារព្ធ​កម្ម​វិធី​អាពាហ៍ពិពាហ៍​យ៉ាង​ធំ​សម្បើម​ ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ ​និង​ធ្វើ​ការ​រៀប​​ចំ​កម្មវិធី​យ៉ាង​ល្អ​បំផុត ​ពោរពេញ​ទៅ​ដោយ​ផ្កាភ្ញី​ចម្រុះ​។

ជា​ថ្ងៃ​ពិសេស​របស់​តារា​ថៃ នាង Baitoey Suteewan ដែល​មាន​វ័យ​៣១​ឆ្នាំ ​និង​ជា​តារា​សិចស៊ី​ប្រចាំ​ប្រទេស​ថៃ ​បាន​ចូល​រោង​ការ​ជាមួយ​នឹង​បុរស​សង្ហារ លោក​ DJ Man Patthanapol ក្រោយ​ពី​ស្គាល់​ចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​នេះ។ មង្គល​ការ​របស់ នាង Baitoey ត្រូវ​បាន​ប្រារព្ធ​ឡើង ​កាល​ពី​ថ្ងៃទី៥ ខែ​តុលា​កន្លង​ទៅ​នេះ
​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​មិត្តភ័ក្ដិ​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​នាក់។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​ថា តារា​ស៉ិចស៊ី​រូប​នេះ បាន​បញ្ចេញ​នូវ​រូប​អាពាហ៍ពិពាហ៍​ពណ៌​ស បែប​ម៉ៃ​យ៉ូ​ក្នុង​ពិធី​កាត់​នំ អម​ដោយ ​ការ សម្ដែង​ពិសេស បែប​សិចស៊ី​ ​សីុ​អារម្មណ៍​ រួម​ជាមួយ​នឹង​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ដែល​ភាគ​ច្រើន​ជា​បទ​របស់​  Beyonce រឹត​តែ​ធ្វើ​ឲ្យ​កម្មវិធី​អាពាហ៍ពិពាហ៍​ របស់​នាង​កាន់​តែ​មាន​ភាព​សប្បាយ​ក្អាកក្អាយ​ និង​ឧឡារិក​ ព្រោះ​ថា​នាង Baitoey លេង​មួយ​អស់​ដៃ​តែ​ម្ដង​។

ចង់​ដឹង​ថា​នាង Baitoey  ប្រលែង​មួយ​អស់ដៃ​យ៉ាង​ណា​ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

អត្ថបទ​ដោយ៖ Vincent

Loading...