បើសិនកម្ពុជាបាត់បង់ EBA សម្ដេច ហ៊ុន សែន នឹងស្នើសុំទៅមេដឹកនាំកំពូលចិន ៣ ចំណុច

0

ភ្នំពេញ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ០៨តុលា​នេះ​បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​កំពូល​ចិន គឺ​ប្រធា​នា​ធិប​​តី​ចិន ស៊ី ជីន​ពីង និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លឺ ខឺ​ឈាង ឈាង នៅ​ចំណុច​សំខាន់​ចំនួន ៣ចំណុច ប្រសិន​បើ​​ប្រទេស​កម្ពុ​ជា​ ត្រូវបាន​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគម​អ៊ឺរ៉ុប​ក៏ដោយ។

ការលើកឡើង​នេះ ក្នុងអំឡុងពេល​សម្ដេច បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ជួប​សំ​ដែ​ង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ដើម្បី​មានឱកាស​រៀបរាប់​អំពី​ទំនាក់ទំនង​ដែលមាន​ជា​យូរលង់​រវាង​កម្ពុ​ជា និង​ចិន។តាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​នោះ សម្ដេច ហ៊ុន សែន បាន​ស្វាគមន៍​ដល់​សមាជិក​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​នាពេលនោះ។ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​រៀបរាប់​អំពី​ទំនាក់ទំនង​ដែលមាន​ជា​យូរលង់​ណាស់​មកហើយ​រវាង​កម្ពុ​ជា និង​ចិន ជាពិសេស​សម្ដេច​បានបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការប្រកាន់យក​នយោបាយ​ចិន​តែមួយ ដែល​គោលនយោបាយ​ចិន​តែមួយ​នេះ គឺ​កម្ពុជា​បានចាប់ផ្តើម​តាំងពី​សម័យ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ មក​ម្លេះ​។ក្នុង​កិច្ចប្រជុំ​នេះ​សហគ្រិន​ដែល​មកពី​ប្រទេស​ចិន គឺ​មកពី​បណ្ដា​ខេត្តផ្សេងៗនៃ​ប្រទេស​ចិន​សុទ្ធតែ​អ្នកវិនិយោគសំខាន់ៗ ដែល​គាត់​មក​សិក្សា​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ សម្ដេច​បានលើកឡើង​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​កន្លងមកនេះ សម្ដេច​បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ជាពិសេស​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លឺ ខឺ​ឈាង ឈាង នៅក្នុង៣ចំណុច​សំខាន់៖ ទី១) សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់ទុន​នៅ​កម្ពុជា​បន្ត វិនិយោគ​នៅ​កម្ពុជា ទោះបីជា​មានការ​បញ្ហា​អ្វី​ក៏ដោយ ជា​ពិសេស​ការដក EBA ពី​កម្ពុជា គឺ​សម្ដេច​ស្នើសុំ​ឲ្យ​ចិន​នៅតែ​បន្តធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តទៀត។ ទី២) សម្ដេច​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណា​ឲ្យ​ពាណិជ្ជករ​អ្នកវិនិយោគ​ចិន​ថ្មី​របស់​ចិន​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​បន្ថែម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា គឺ​មានន័យថា​ថែរក្សា​ចាស់​និង​បង្កើន​ការវិនិយោគ​ថ្មី។ និង​ទី៣) សម្ដេច​បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ត្រូវធ្វើ​យ៉ាងណា​បន្ត​បើក​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ធំ​ជាង​មុន​សម្រាប់​ការនាំ​ចូល​ផលិតផល​កសិផល​រប​ស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស​ចិន៕

Loading...