Galaxy Phone Dock អាចជាគម្រោងថ្មី ដែល Samsung កំពុងសំងំផលិត

0

ថ្មីៗនេះ មានព័ត៌មានមួយបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េ កំពុងសំងំផលិតស្មាតហ្វូនបង្ហាញរូបភាពបែប Hologram​ ឬអាចយើងអាចហៅថា Holographic Display ជាទូរស័ព្ទជំនាន់ថ្មីអាច បង្ហាញ​ព័ត៌មាន​នៅលើ​លំហអាកាស​។ក្រុមហ៊ុន Samsung បានអះអាងថាខ្លួនបានបង្កើតស្ថានីយ៍សម្រាប់ទូរស័ព្ទ Galaxy នាពេលអនាគត​ដែល​នឹង​អាច​បង្ហាញព័ត៌មានដូចជាការជូនដំណឹងសារ ការចាក់តន្ត្រី ឬព័ត៌មានអាកាសធាតុ អណ្តែតលើអាកាស។ មិនត្រឹមតែប៉ុណ្ណឹង វាថែមទាំងចង់ឲ្យអ្នកមានលទ្ធភាពធ្វើអន្តរកម្មជាមួយរូបភាពបែប 3D ក្នុងលំហ។
បន្ថែម​ពីនេះ យើងក៏នៅតែអាចធ្វើការចុចបញ្ជាលើ​រូបភាព​ដែល​កំពុង​ផុស​អណ្តែត​បានធម្មតា។ យ៉ាងណាមិញ យើង​មិនទាន់ទទទួលបានព័ត៌មានលម្អិតពីស្មាតហ្វូននេះនៅឡើយទេ៕

Loading...