Super M ទើប​ចេញ​​មួយ​បទ​ដំបូង​ មានអ្នកទស្សនារាប់លានដង ចំពោះ MV ចម្រៀងបទ Jopping

0

ពិត​ជា​មាន​ការ​គាំទ្រ​ខ្លាំង​ ចំពោះ​ក្រុម​ចម្រៀង​ប្រុស​​កូរ៉េ​ខាង​ត្បូង​ មាន​ឈ្មោះ​ថា Super M ដែល​ជា​ក្រុម​ចម្រៀង​ទើប​តែ​បង្កើត​ថ្មី​ និងទើប​តែ​ចេញ​វីដេអូ​ចម្រៀង​ MV ដំបូង​របស់​ខ្លួនកាលពីមួយអាទិត្យ​មុនជា​ផ្លូវការ​ នៃ​ Mini Album ដំបូង​ក្នុង​ចំណោម​បទ​ចម្រៀងទាំង​៥​​។

បទ​មាន​ចំណង​ជើង​ថា​ Jopping បាន​ចេញ​កាល​ពី​ថ្ងៃ​ទី ០៣ ខែ​តុលា​នេះ​ មាន​ចូល​មើល​រហូត​ទៅ​ដល់​ ២​លាន​ដង​ជាង​ គិត​ត្រឹម​មួយ​អាទិត្យ​តែ​ប៉ុណ្ណោះ​ លើ​ ឆានែល​យូធូប​ផ្លូវ​ការ​ SM TOWN។

ដូច្នេះ​នេះ​ជា​ជ័យ​យ៉ាង​ខ្លាំង​របស់​ក្រុម​ចម្រៀង​ Super M ដែល​មាន​សមាជិក​ ៧នាក់ មក​ពី​ក្រុម​ចម្រៀង​ល្បី​ៗ​ច្របាច់​បញ្ចូល​គ្នា​។ ​ចង់​ដឹងកាន់​តែ​ច្បាស់​ថា​ចម្រៀង​ Jopping នេះ​ពីរោះ​ប៉ុណ្ណា​ សូម​ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

Loading...