AQUOS zero2 ស្មាតហ្វូនថ្មីរបស់ Sharp មានអេក្រង់ខ្លាំងបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេម

0

ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​ជប៉ុន Sharp បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​បំពាក់​អេក្រង់​កម្រិត​ខ្ពស់​ប្រភេទ OLED ទំហំ 6.4 អ៊ី​ញ​ដោយមាន Refresh Rate រហូតដល់ 240Hz ពិសេស​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេមធំ។អេក្រង់​របស់ AQUOS zero2 អាច​បង្ហាញ​រូបភាព​កម្រិត FHD+ បែប​តំណក់ទឹក ជាមួយ​កាមេរ៉ា​មុខ​ទំហំ 8MP ហើយ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ដោះ​សោ​ក្រោម​អេក្រង់។ ដោយឡែក​កាមេរ៉ា​ក្រោយ​ភ្លោះ​មាន​ទំហំ 12 MP F/1.7 និង​មួយទៀត​មាន​ទំហំ 20MP F/2.4 ប្រភេទ ultrawide angle ជា​កាមេរ៉ា​ទី 2។
AQUOS zero2 ក៏បាន​បំពាក់​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 855 មាន RAM 8GB និង​ទំហំ​ផ្ទុក 256GB ប្រភេទ UFS 3.0 ហើយ​មាន​ថាមពល​ថ្ម 3,130 mAh ។ ចំពោះ​តម្លៃ​មិនទាន់​ត្រូវបាន​ក្រុមហ៊ុន​បញ្ជាក់​នៅឡើយ​ទេ រង់ចាំរ​ហូ​ដល់​ខែធ្នូ​ទើប​ដឹង៕

Loading...