និស្សិតស្រីផ្នែកអក្សរសាស្ត្រខ្មែរម្នាក់ ប្រកាសរកជំនួយសង្គ្រោះជីវិត ខណៈរូបនាងកំពុងមានជំងឺខួរឆ្អឹងខ្នង

0

ភ្នំពេញ៖ និស្សិត​ស្រី​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ កញ្ញា ឆែ ដា​នី បានប្រកាស​ស្វែងរក​ជំនួយ ដើម្បី​សង្គ្រោះ​ជីវិត ពី​ជំងឺ ខួរឆ្អឹងខ្នង​ឈប់​ផលិត​គ្រាប់​ឈាម ដែល​ត្រូវ​ការចំណាយ​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ ដើម្បី​ព្យាបាល​នៅ​ប្រទេស​វៀតណាម។តាមរយៈ​សារ​មួយ​ដែល​ត្រូវបាន​បង្ហោះ​ដោយ​មិត្ត​ភ័ក​ក្តិ​របស់​នាង​បាន​រៀបរាប់ថា សំណៅ​ដើម​របស់​កញ្ញា ឆែ ដា​នី យ៉ាង​ដូច្នេះ​ថា៖ “នេះ​ប្រហែលជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​នាង​ខ្ញុំ​ហើយ។ គ្រួសារ​នាង​ខ្ញុំ​ពុំមាន​លទ្ធភាព​ដើម្បី​បន្ត​ព្យាបាល​ជម្ងឺ​នាង​ខ្ញុំ​ទេ តែ​ខ្ញុំ​នៅមាន​សង្ឃឹមថា បង ប្អូន មិត្តភក្តិ នឹង​អាចជួយ​ចូលរួម​តាម​លទ្ធភាព​ដែល​អាចជួយ​បាន ដើម្បី​ឲ្យ​ខ្ញុំ​អាច​បង្រៀន​ដូចដើម និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​យុវជន និង​សង្គមជាតិ​បន្តទៀត។ខ្ញុំ​មិនអាច​សរសេរ​បាន​ច្រើន​ទេ ញ័រ​ដៃ​ណាស់ មានតែ​អរគុណ​ទុកជាមុន​សម្រាប់​ទឹកចិត្ត​បរិច្ចាគ​ជួយ​នាង​ខ្ញុំ។ សូម​ជូនពរ​ឲ្យ​មាន​សុខ​ភាពល្អ មាន​សុភមង្គល រក​ទទួលទាន​មានបាន និង​ជួបតែ​ពរ ៤ ប្រការ” ដោយ​ប្រភព​ដដែល​បាន​បន្តថា សូម​បងប្អូន​មេត្តាជួយ​តាម​លទ្ធភាព ចូលរួម​ជួយ​ជិវិត​នាង​ផង​ទំនាក់ទំនង​បរិច្ចាក។បច្ចុប្បន្ននេះ នារីខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ​ដោយ​ការសម្រាកព្យាបាលនេះ​ប្រើ​​រយៈ​ពេលអស់ ២ ខែហើយក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេល ៣ សប្តាហ៍ប៉ុន្តែខួរ​ឆ្អឹង​នៅ​តែ​មិនដំណើរការ។ ខ្ទង់ចំណាយប្រហែលត្រូវអស់ដល់​ទៅ ៥ ម៉ឺន​ដុល្លារ​អាមេរិក ដោយក្រុមគ្រូពេទ្យបាន​ផ្តល់​ជម្រើស​ចំនួន ២ ក្នុងការព្យាបាល ទី១ ការផ្សាំបណ្តុះខួរឆ្អឹង​ដែល​ទទួល​​បា​នការបរិច្ចាគ​ពីបងប្អូនបង្កើត ឱកាស​ក្នុង​ការ​សះស្បើយ ៨០​ភាគរយ ក្រោមការចំណាយខ្ទង់ ៥ម៉ឺនដុល្លារ និងទី ២ ប្រើប្រាស់ថ្នាំ​ចាក់​ប្រភេទ​ផ្សេង​ៗ​ ឱកាសជាមាន៦០ភាគរយតែត្រូវសម្រាកនៅមន្ទីរពេទ្យ ៦ ខែ ត្រូវចំណាយប្រហាក់ប្រហែល​នឹង​ជម្រើសទី ១។ អាស្រ័យហេតុនេះ ប្រសិនបើប្រិយមិត្តអ្នកអាន ធ្លាប់បានស្គាល់រូបនាង និងមានចិត្តចង់ជួយសូមមេត្តា ជួយ​តាម​លទ្ធភាពជាក់ស្ដែង៕

Loading...