Manny Pacquiao និង Jack Ma ចេញ​វីដេអូ​ខ្លីប​ឌឺ​ទៅ​កាន់​កីឡាករ​ប្រដាល់​ប្រកួត​មិន​ដែល​ចាញ់​អាមេរិក​ Floyd Mayweather

0

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កំពូល​កីឡាករ​ប្រដាល់​សកល​ដ៏​ល្បី​ឈ្មោះ​ទូទាំង​ពិភព​លោក​ Manny Pacquiao ​បាន​ចេញ​វីដេអូ​ខ្លីប​ខ្លី​តែ​ខ្លឹម​ត្រឹម​២៨​វិនាទី​ប៉ុណ្ណោះ​ ក្នុង​គោ​បំណង​ដើម្បី​​សងសឹក​ជា​មួយ​នឹង​ កីឡាករ​ប្រកួត​មិន​ដែល​ចាញ់​សោះ​ Floyd Mayweather​ ម្តង​ទៀត​។

យោង​តាម​រយៈ​វីដេអូ​ខ្លីប​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​ របស់​កំពូល​កីឡាករ​ប្រដាក់​ហ្វីលីពីន​ក៏​នោះ​គឺ​ឃើញ​​វត្តមាន​ដ៏​ពិសេស​របស់​មហាសេដ្ឋី​ចិន​ Jack Ma ផង​ដែរ​។

វីដេអូ​នេះ​ លោក​​ Jack Ma ដើរតួ​ជា​អ្នក​ប្រដាល់​ ឯ​កីឡាករ​ Manny Pacquiao គឺ​ជា​​គ្រូ​បង្វឹក​ ព្រម​ទាំង​បោះ​ពាក្យ​សម្ដី​បែប​កំប្លែង​ឌឺ​ទៅ​កាន់​ Mayweather ថា« Manny Pacquiao: Mayweather បើ​សិន​ជា​អ្នក​ចង់​វាយ​ជាមួយ​ខ្ញុំ​ពិត​មែន​។ បើ​សិន​ជា​អ្នក​ចង់​បង្ហាញ​សមត្ថភាព​ពិត​មែន​។ មិត្តភ័ក្ដិ​របស់​ខ្ញុំ Jack Ma គឺ​ជា​សមាជិក​ក្រុម​ខ្ញុំ។ Jack Ma: ខ្ញុំ​នឹង​កំដរ​អ្នក​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​។ ខ្ញុំ​ជា​សមាជិក​ Manny។ Manny Pacquiao :ត្រឹមត្រូវ​ណា។ »

សូម​រំលឹក​ផងដែរ​ថា Many Pacquiao ធ្លាប់​ប្រកួត​ចាញ់​ដោយ​ពិន្ទុ​ ក្រោម​ថ្វី​ដៃ​ កីឡាករ​ Floyd Mayweather នៅ​លើ​ទឹក​ដី​ប្រទេស​អាមេរិក​ ខណៈ​ដែល​ពេល​នោះ​មាន​រឿង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ពី​កីឡា​ករ​ Many មិន​សាក​សម​ណា​អាជ្ញា​កណ្ដាល​កាត់​ក្តី​អោយ​កីឡាករ​អាមេរិក​ស្បែក​ខ្មៅ​ Floyd Mayweather ឈ្នះ​នោះ​ឡើយ​៕

Loading...