ក្លឹប​យក្ស​អង់គ្លេស​ជួប​គ្នា​ Liverpool ប៉ះ Arsenal ស៊ុតបញ្ចូលទីគ្នាបែកផ្សែង

0

កាល​ពី​យប់​មិញ​ ក្រុម​ហង្ស​ក្រហម​ Liverpool ​ បើ​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​កាំភ្លើងធំ Arsenal ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ League Cup របស់​អង់គ្លេស​។ ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ League Cup ​ ​ក្រោយ​ពី​ចាញ់​ក្រុម Liverpool ​ដោយ​បាល់​ប៉េណាល់ទី ៥-៤ ​ក្រោយ​ស្មើ​គ្នា​៥-៥​ម៉ោង​លេង​។

​ស្មើ​គ្នា​នេះ តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ទាត់​កាត់​សេចក្ដី​ដោយ​បាល់​ប៉េណាល់ទី។ ក្នុង​នោះ ​ក្រុម Liverpool ​ដែល​ជា​ម្ចាស់​ផ្ទះ​ស៊ុត​ចូល​ទាំង​៥​គ្រាប់​តែ​ម្ដង ខណៈ​ដែល Arsenal ​វិញ ​មិន​ចូល​១​គ្រាប់ ធ្វើ​ឱ្យ​លទ្ធផល Liverpool ​ឈ្នះ​ប៉េណាល់ទី ៥-៤ ។ សរុប​ការ​ប្រកួត​នេះ​ទៅ ​ក្រុម Liverpool ​ឈ្នះ ១០-៩ ​លើ​ក្រុម Arsenal ​បើ​គិត​ទាំង​ប៉េណាល់ទី​កាត់​សេចក្ដី​នេះ៕

Loading...