ប៉ុន្មានឆ្នាំនេះ ADB បានផ្តល់ហិរញ្ញប្បទានទាំងមានសំណង និងឥតសំណងចំនួន ៣.៣៦ប៊ីលានដុល្លារដល់កម្ពុជា

0

ភ្នំពេញ៖ គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៣.៣៦ ប៊ីលានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ២.៨៦ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៩៨ លានដុល្លារ។

ការបង្ហាញនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៩០ លានដុល្លារអាមេរិក ដោយទី១-កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) និងទី២-កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣ រវាងរាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី ៣០ខែតុលានេះ។

តាមសេចក្តីប្រកាសព័ត៌មានបានដកស្រង់សំដីលោក អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា «បើរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៣.៣៦ ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន ២ ដែលបានចុះហត្ថលេខក្នុងថ្ងៃនេះ។

លោកបន្តថា ក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ២.៨៦ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ១១២ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៩៨ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ៥៧។ ទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា»។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន ៩០លានដុល្លារអាមេរិកនោះ គ្រោងនឹងចំណាយថវិកាសរុប ៤០លានដុល្លារអាមេរិក សម្រាប់គាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ជាអាទិភាពក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ឲ្យកាន់តែរឹងមាំ និងផ្អែកលើគោលការណ៍ទីផ្សារដែលបម្រើឲ្យការកៀរគរ និងបែងចែកធនធានហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រមួយកម្រិតថែមទៀត៕

Loading...