រូបរាងស្មាតហ្វូនបត់បានរបស់ Motorola បង្ហាញខ្លួនកាន់តែច្បាស់

0

ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ព័ត៌មាន​បែកធ្លាយ​ជាច្រើន​បញ្ជាក់ថា ក្រុមហ៊ុន Motorola នឹងធ្វើ​ការបង្ហាញ​ស្មា​ត​ហ្វូ​ន​បត់​បាន​យក​គំរូ​តាម​ទូរស័ព្ទ​ស៊េរី​ចាស់ ដែល​ត្រៀម​ដាក់ចេញ​នៅ​ថ្ងៃទី 13 ខែវិច្ឆិកា ខាងមុខនេះ។

រូបភាព Render របស់ Motorola Razr ជាច្រើន​សន្លឹក​រួចមក នៅក្នុង​ថ្ងៃនេះ​ក៏មាន​គេ​ប្រទះឃើញ​រូបភាព​គេ​ចាប់​កាន់ Motorola Razr និងត្រូវបាន​បង្ហោះ​ដោយ​គណនី Weibo មួយ​ដែលមាន​ឈ្មោះថា sunniton។ តាម​ប្រភព​ខ្លះបង្ហើបថា ទូរស័ព្ទ Motorola Razr 2019 អាច​ប្រើ​បន្ទះ​ឈី​ប Snapdragon 710 និង​មាន Ram ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB

 អ្វីដែល​ពិសេស​សម្រាប់​ទូរស័ព្ទ​នេះ គឺ​អេក្រង់​ទំហំ 6.2 អ៊ីង ពេល​វា​ពន្លា​អេក្រង់ ហើយ​ក៏មាន​អេក្រង់​ទី​ពីរ​ដែល​នឹង​ទ្រទ្រង់​កម្រិត​បង្ហាញ 600x800px។ យើងនៅមិនច្បាស់ទេ ថាទូរស័ព្ទមានពិត ឬយ៉ាងណា ប៉ុន្តែបើតាមអ្វីដែលព័ត៌មានចុះផ្សាយថ្ងៃទី 13 នឹងជាថ្ងៃបង្ហាញខ្លួនរបស់វា។ ដូច្នេះ សូម​តាម​ដាន​ជា​មួយ​គ្នា ថាវាពិត ឬយ៉ាងណា?

Loading...