អបអរសាទរ! បេក្ខជន ចាន់ សុបញ្ញា បាន​ក្លាយ​ជា​ម្ចាស់​ ជ័យ​លាភី​ ១០០ លាន​រៀល​ នៃ​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​ X Factor Cambodia

0

កាល​ពី​យប់​​ថ្ងៃទី០៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩ លទ្ធផល​ជា​ផ្លូវ​ការ​ក្នុង​កម្ម​វិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក X-Factor Cambodia រដូវ​កាលទី១ នៅ​ស្ទូឌីយោ​ហង្សមាស​ក្នុង​ផ្សារ​ទំនើប AEON MALL SEN SOK CITY ជាន់ទី២។ ទឹក​ប្រាក់​ជ័យ​លាភី​ ១០០ លាន​រៀល​ បាន​ទៅ​លើ​បេក្ខជន ចាន់ សុបញ្ញា ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​របស់​គណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា ។

បន្ថែម​លើស​ពី​ទឹក​ប្រាក់​ជ័យ​លាភី​ ១០០​លានរៀល សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី ហ៊ុន​សែន បាន​ផ្ដល់​ថវិកា​ក្នុង​ម្នាក់​ចំនួន ៥ លាន​រៀល​។
បញ្ជាក់​ម្ចាស់​ជ័យ​លាភី ចាន់ សុបញ្ញា ទទួល​បាន​ប្រាក់​រង្វាន់ ១០០លានរៀល និង​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​កុងត្រា​ជំនាន់​ថ្មី​របស់​ផលិតកម្ម​រស្មីហង្ស​មាស៕

Loading...