Nokia បញ្ចុះតម្លៃពិសេស លើស្មាតហ្វូន 2 ម៉ូឌែលក្នុងឱកាសបុណ្យអុំទូក

0

ភ្នំពេញ៖ ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក រយៈពេល 3 ថ្ងៃ ខាងមុខនេះ ក្រុមហ៊ុន Nokia កម្ពុជា បានប្រកាសធ្វើការលក់បញ្ចុះតម្លៃពិសេស ចំពោះ Nokia 4.2 ពី 155$ បញ្ចុះសល់តែ 139$ និង Nokia 3.2 ចុះពី 145$ នៅសល់ 129$ តែប៉ុណ្ណោះ។

ការលក់បញ្ចុះតម្លៃធ្វើឡើងនៅគ្រប់ហាង លក់ទូរស័ព្ទ ទូទាំងប្រទេស ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់​បញ្ចប់​ពិធី​បុណ្យអុំទូក។ ចំពោះ Nokia 4.2 មាន​អេក្រង់​ទំហំ 5.71 អ៊ីញបែបដំណក់ទឹកលើកម្រិត 720p  និង​ប្រើ​បន្ទះឈី​ប Snapdragon 439 ប្រភេទ Octa-core A53 មាន Ram ទំហំ 3GB ជាមួយ​នឹង​ម៉េមូរីទំហំ 32GB។

វាមានកាមេរ៉ាភ្លោះទំហំ 13MP f/2.2 + 2MP Depth Sensor  ភ្ជាប់​ នឹងមុខងារ Phase-Detect Autofocus និងភ្លើង LED flash ហើយមានមុខងារ Night Mode  អាច​ជួយឲ្យការថតរូបភាព​នៅ​ទី​ងងឹតកាន់តែប្រសើរ។ កាមេរ៉ាមុខមានទំហំ 8MP ប្រើបច្ចេកវិទ្យា AI និងប្រើជាមុខងារដោះសោ (Face Unlock) បន្ថែម​ពី​លើ​មុខ​ងារស្កេនក្រយ៉ៅដៃនៅ​ផ្នែក​ខាង​បាន​ផង​ដែរ។

ដោយឡែកទូរស័ព្ទ Nokia 3.2 វិញ មាន​កាមេរ៉ា​ក្រោយ​ទំហំ 13 MP និងមុខទំហំ 5MP ដោយប្រើអេក្រង់ 6.26 អ៊ីញ a-Si TFT LCD បែប​តំណក់​ទឹក​ដូចគ្នា ជាមួយកម្លាំងម៉ាស៊ីន​បន្ទះ​ឈី​ប Snapdragon 429 មាន​រ៉េ​ម 3GB ទំហំផ្ទុក 32GB។ Nokia 3.2 មានថាមពល​ថ្ម 4,000mAh និង​មានភ្ជាប់​ជាមួយនឹង​ប៊ូ​តុង​សម្រាប់ Google Assistant ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Nokia ពេលនេះ​គ៏​មានភ្ជាប់​ជាមួយនឹង​ភ្លើង LED notification light នៅលើ​ប៊ូ​តុង Power ផងដែរ។

សូមបញ្ជាក់ថា ស្មាតហ្វូន Nokia បានជាប់លេខ 1 ជាស្មាតហ្វូនដែលទទួលបានការ Update លឿនទៅ​កាន់ Android 10 មុនគេ និង​មាន​ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់​ទង​​បាន​តាម​រយៈ​លេខទូរស័ព្ទ 012879 707៕

Loading...