ហាងមួយនៅខ្មែរដាក់ឲ្យ Pre-Order ទូរស័ព្ទ OnePlus 7T Pro Maclaren Edition មានតម្លៃថោកជាងទីផ្សារបរទេស

0

ខណៈដែលក្រុមហ៊ុន OnePlus ប្រកាសថានឹងដាក់លក់ស្មាតហ្វូន OnePlus 7T Pro Maclaren Editionនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាមួយនឹងតម្លៃប្រមាណ £៧៩៩​ ឬប្រហែលនឹង ១,០៣៣.២៥ ដុល្លារ ហាងមួយនៅខ្មែរបានប្រកាសដាក់ឲ្យធ្វើការ Pre-Order ស្មាតហ្វូននេះមានតម្លៃថោកជាងគួរសម។

តាមរយៈហ្វេសប៊ុកផេកហាង លក់ ទូរស័ព្ទ សុខលី បានបញ្ជាក់ថា អតិថិជនអាចធ្វើការកម្មងបាន OnePlus 7T Pro Maclaren Edition តម្លៃ​ ៩៧៩ ដុល្លារ និងបង់រំលស់ ១ ខែ ១០១ ដុល្លារ សម្រាប់ម៉ូឌែល Ram12/256GB និងមានអេក្រង់ធំ Fluid AMOLED​ ទំហំ 6.67″​ ប្រើ Chipset: Snapdragon 855+
GPU: Adreno 640 ហើយ​កាមេរ៉ា 48MP+8MP+16MP មុខ​ 16MP។

វាមានថាមពលថ្ម 4085 mAhបំពាក់បច្ចេកវិទ្យា Fast battery charging 30W (Warp Charge)៕

Loading...