លោក គួច ចំរើន ជម្លៀសកម្មករដែលកំពុងសាងសង់អាគារចិនមួយកន្លែងឲ្យចាកចេញបន្ទាន់

0

ខេត្តព្រះសីហនុ៖ បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើលកម្មករ​ដែលកំពុងសាងសង់អាគារ៥ជាន់ ២ល្វែងជាប់គ្នារបស់​ជនជាតិ​ចិន​មួយ​កន្លែងនៅតាមបណ្ដោយផ្លូវ អូរ២​ សង្កាត់លេខ៤ ក្រុងព្រះសីហនុ លោក គួច ចំរើន បានប្រកាសឲ្យកម្មករទាំង​អស់​ដែលកំពុងស្នាក់នៅក្នុងអគារនោះ ប្រញាប់ចាកចេញបន្ទាន់ ព្រោះអគារនេះ កំពុងរងការប្រេះស្រាំ ឈានទៅរក​ការ​បាក់​រលំ​ឆាប់​ៗនេះ​។

​ករណី​អាគារ​ដែល​កំពុង​​​សាងសង់​នេះ លោក​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ​នៅថ្ងៃទី​ ៥ ខែ​វិច្ឆិកា បាន​​ចុះ​ត្រួត​ពិនិ​ត្យ​ និង​បិទ​ជា​ស្ថាពរ​បន្ទាប់ពី​មើលឃើញ​ដែលមិន​អាច​ទុកចិត្ត​បាន​ដោយសារ​ក្រវាត់​ធ្នឹម​ខាងក្រោម​ត្រូវ​បាន​ប្រេះស្ទើរតែ​ដាច់ចេញ​ពីគ្នា​ទៅ​ហើ​យ​នោះ​។ ដោយលោក​បាន​បញ្ជា​ឲ្យ​កម្មករ​និង​មនុស្ស​ទាំងអស់​ក្នុង​អាគារ​ចាកចេញ​ជា​បន្ទន់​ហើយ​ធ្វើការ​បិទ​ការដ្ឋាន​រង់ចាំ​អោយ​ជំនាញ​ធ្វើការ​ពិនិត្យ​ឡើងវិញ​​។

​កម្មករ​ដែល​ធ្វើការ​នៅ​អាគារ​ខាងលើនេះបានលើកឡើង​​ថា​ ពីព្រឹក​មិនឃើញ​មានការប្រេះនោះទេ​ ស្រាប់តែ​គាត់​ជញ្ជូន​អីវ៉ាន់​ឡើងចុះៗ​ ស្រាប់​តែ​ឃើញ​ប្រេះ​ទាំង​ជណ្ដើរ​ទាំង​ធ្នឹម ​និង​ផ្អៀង​អាគារ​តែម្ដង​។

​​អាគារ​នេះ​មិនទាន់​មាន​ច្បាប់​នៅឡើយ​ ខណៈ​ការ​សាងសង់​ជិត​និង​រួចរាល់​ទៅហើយ​ ហើយការ​សាងសង់​របស់​អ្នក​វិនិ​យោ​គ​ទុន​​ចិន​លឿន​មែន​​។ នៅក្នុងការចុះពិនិត្យនេះបើតាមមន្ត្រី ប្រធានភូមិបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងខ្លីថា សំណង់អគារនេះមានច្បាប់ ប៉ុន្តែមិនទាន់រត់បាននៅឡើយនោះទេហើយការសាងសង់បណ្ដើរ និងរត់ការបណ្ដើរ៕

Loading...