ក្រុម​ហង្ស​ក្រហម​ Liverpool ទទួល​បាន​ ៣ ពិន្ទុ​បន្ថែម​​នៅ​ Champion League ខណៈ​ដែល​ ក្រុម Napoli បាន​ត្រឹម​ស្មើ​ក្នុង​ដី

0

បរទេស៖ ក្រុម​ Liverpool ឈ្នះ​ក្រុម​ Genk ២-១ ទទួល​បាន​ ៣ពិន្ទុ​ បន្ថែម ​ជំនួប​ជុំ​ទី​៤ នៅ​ពូល G នៃ​វគ្គ​ជម្រុះ​ UEFA Champion League កាល​យប់មិញ​។

ក្រុម​ហង្ស​ក្រហម Liverpool នៅ​តែ​បន្ត​ជ័យជំនះ​ រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ក្រោម​ការ​ដឹង​នាំ​របស់​ អ្នក​ចាត់​ការ​ទូទៅ​ សញ្ជាតិ​អាល្លឺម៉ង់  Juergen Klopp ដោយ​យក​ឈ្នះ​ ក្រុម​មក​ពី​ប្រទេស​ បែលហ្ស៊ិក​ ២ទល់​នឹង​ ១ យក​ដំណែង​កំពូល​តារាង​ លេខ​១ នៃ​ពូល G​ ខណៈ​ដែល​ក្រុម Napoli បាន​ត្រឹម​ស្មើ​នឹង​គូរ​ប្រជែង​ ក្រុម​ Salzburg ទទួល​បាន​ម្នាក់​មួយ​ពិន្ទុ​ប៉ុណ្ណោះ​។

យោង​តាម​លទ្ធផល​ខាងលើ​ ក្រុម​ Napoli ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​ ២ ចាញ់ ក្រុម Liverpool ១ពិន្ទុ​។ ចំពោះ​ក្រុម​២​ទៀត​ ក្នុង​ពូល G ក្រុមSalburg​ នៅ​លំដាប់​លេខ​៣​ និង ក្រុមGenk នៅ​លំដាប់​លេខ​៤​ នៃ​លទ្ធផល​ជំនួប​ជុំ​ទី​៤​នេះ​៕

Loading...