ក្រុមហ៊ុនជប៉ុនត្រៀមអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតនៅខេត្តបាត់ដំបង

0

បាត់ដំបង៖ ក្រុមហ៊ុន​ឈ្មោះ Minebea Mitsumi របស់​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី៦ ខែវិច្ឆិកា​នេះ​បានធ្វើ​បទ​បង្ហាញ​អំពី​ប្រព័ន្ធគ្រប់គ្រង​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដើម្បី​អនុវត្ត​គម្រោង​ទីក្រុង​ឆ្លាត​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ដោយ​អ្នក​ជំនា​ញ​​បាន​ពន្យល់​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​អំពូល ខណៈ​ភាគី​រដ្ឋបាលខេត្ត​ទុកពេល​ពិភាក្សាគ្នា​នឹង​សម្រេច​នៅពេល​ក្រោយ។

កិច្ចប្រជុំ​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានធ្វើ​បទ​បង្ហាញ​អំពី​ប្រព័ន្ធ​គ្រប់​គ្រង​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដើម្បី​អនុវត្ត​គម្រោង​ទីក្រុង​ឆ្លាត​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​អំពូល​របស់​ក្រុមហ៊ុន ដោយ​ភាគី​រដ្ឋបាលខេត្ត​ទុកពេល​ពិភាក្សាគ្នា​នឹង​សម្រេច​នៅពេល​ក្រោយ។

លោក​អគ្គនាយករង​ក្រុមហ៊ុន Minebea Mitsumi ជប៉ុន បាន​ពន្យល់ និង​ធ្វើ​បទ​បង្ហាញ​នៅលើ​ស្លាយ​ពី​របៀប​ប្រើប្រា​ស់​​អំពូល ដែលមាន​គុណភាព ដោយ​មានការ​សន្សំសំចៃ​ថវិកា​ថ្លៃ​ភ្លើង ហើយ​លម្អ​សោភ័ណភាព ក្នុង​ទីក្រុង​បាត់ដំបង បាន​​ជាប់​ឈ្មោះ​ជាទី​ក្រុង​ឆ្លាត ដោយ​បាននិងកំពុង​ត្រៀមលក្ខណៈ​សម្រាប់​បំពាក់​អំពូល​ឆ្លាត​វៃ​ផងដែរ។

លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង​បាន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​លើក​ជា​សំណួរ សួរ​ទៅ​ភាគី​ក្រម​ហ៊ុន ដើម្បី​ធ្វើការ​បក​ស្រា​យ និង​ពន្យល់​បន្ថែម​រាល់​ចម្ងល់​ទាំងឡាយ​ឲ្យ​បាន​យល់​ទាំងអស់គ្នា និង​ច្បាស់លាស់។

លោក​បាន​ស្វាគមន៍​អគ្គនាយករង​ក្រុមហ៊ុន និង​សហការី​ភាគី​ជប៉ុន នឹង​រង់ចាំ​ព​ភា​ក្សា​គ្នា​សិន មុននឹង​ជាវ​ផលិតផល​ពី​ក្រុមហ៊ុន ស្របពេល​កន្លងមក​ដែល​ក្រុមហ៊ុន​នេះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ភ្នំពេញ នឹង​នៅក្នុង​ទី​ឆ្លាត​កម្ពុជា មាន​ចំណាត់​ចំនួន៣ខេត្ត​បានជា​ប់​ទីក្រុង​ឆ្លាត​នេះ​គឺ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប​ម​និង​ខេត្តបាត់ដំបង​មុនគេ៕

Loading...