តើម្ចាស់បេះដូងរបស់តារាចម្រៀងសំលេងស្អក ខេម មានមុខមាត់បែបណា?

0

កាល​ពី​ពេល​ថ្មី​ៗ​នេះ​តារា​ចម្រៀង​ ខេម សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម​ថោន​​បាន​បង្ហាញ​រូបថត​មួយ​សន្លឹក​ធ្វើ​អោយ​ហ្វេន​របស់​លោក​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ ខណៈ​ដែល​រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល ​រវាង​លោក​នឹង​នារី​ម្នាក់​នៅ​ភ្នំ​ទឹកកក​ប្រទេស​ស្វីស ដោយ​នារី​ម្នាក់​នោះ​គឺ​ជា​គូ​ស្នេហ៍​របស់​លោក​។

យ៉ាង​ណា​មិញ​លោក ខេម មិន​ទាន់​បាន​បង្ហាញ​មុខ​ពិត​របស់​នារី​ម្នាក់​នេះ​ឡើយ​ គ្រាន់​តែ​បង្ហាញ​រូបថត​បែរ​ខ្នង​តែ​ប៉ុណ្ណោះ រួម​ជា​មួយ​នឹង​សារ​ដ៏​ផ្អែមល្ហែម​មួយ​ឃ្លា​មាន​ន័យ​ថា «ពីរ​នាក់​លើ​ភ្នំទឹក​កក​នៃ​ប្រទេស​ស្វីស»។

នេះ​ជាលើកដំបូង​ដែលតា​រា​ចម្រៀង​សំឡេង​ស្អក បាន​​បង្ហាញ​រូបភាព​បែប​នេះ​ជា​ចំហ​ ​។​ ​ដោយឡែក កន្លងមក​ធ្លាប់​លេច​ឮ​ថា​លោក​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ម្នាក់​នៅ​បារាំង​ ​តែ​លោក​បាន​ច្រានចោល​ ​។​ ​ដូច្នេះ​ហ្វេន​ទាំងអស់​របស់​នឹង​រំពឹង​ថា​មិន​យូរ​ទេ​ ​ខេម​ ​នឹង​បង្ហាញមុខ​គូស្នេហ៍​ឱ្យ​អ្នកគាំទ្រ​ជា​ចំហ​ដូច​តារា​ដទៃ​​៕

 

 

Loading...