គិតត្រឹមខែកញ្ញាឆ្នាំនេះ ការវិនិយោគរបស់ជប៉ុននៅកម្ពុជាមាន ១៤១ គម្រោង ទុនវិនិយោគ២.៥ប៊ីលានដុល្លារ

0

ភ្នំពេញ៖ គិតមកដល់​ត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង​វិនិយោគ​របស់​ប្រ​ទេស​ជប៉ុនចំនួន ១៤១ គម្រោង ក្នុងនោះ​ទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាមេរិក ដោយ​គម្រោង​ចំនួ​ន ៦៦ ស្ថិតនៅ​ក្នុង​តំប​ន់​សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារ។

ការលើកឡើងនេះ បន្ទាប់ពីលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុម​ប្រឹក្សា​អ​ភិ​វឌ្ឍន៍កម្ពុជា និង​លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែ​វិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពី តំ​ណា​​​ង​​ក្រ​សួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និង​អ្នកពាក់ព័ន្ធនានា។

លោក សុខ ចិន្តាសោភា បានថ្លែងថា សម្រាប់ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី​គម្រោ​ង​​វិនិយោ​គ​ជប៉ុនចំនួន ១៤១ គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះ​គម្រោ​ង​ចំ​នួ​ន​ ៦៦ ស្ថិ​ត​នៅ​ក្នុង​តំប​ន់​សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក។

លោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការ​វិនិយោគ​ក្នុង​វិស័​យកម្មន្តសាល មិនមែនវាយនភណ្ឌដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿង​បន្លា​ស់​​រថយន្តជាដើម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក​ដល់ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋា​ន​សេ​​ដ្ឋ​​កិច្ចកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០​១​៥​-២០២៥ ដែលមានចក្ខុវិស័យធ្វើការកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅ​ឧស្សា​ហ​កម្មដោ​យប្រើប្រាស់ជំនាញ។

រីឯលោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត បានថ្លែង​ថា ភាគីទាំងពីរ​ត្រូវធ្វើការខិតខំទាំងអស់គ្នាបន្ថែមទៀត ធ្វើ​ឲ្យ​​អ្នក​វិនិយោគ​ដែល​កំពុងមានសកម្មភាព សប្បាយចិត្តនឹងប្រតិបត្តិការធុរកិច្ចរបស់ពួកគេ ហើយដែលនេះជា​ស​ញ្ញាវិជ្ជ​មាន​ដ៏ល្អមួ​យ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មីៗមក​បណ្តាក់ទុនបន្ថែមទៀត។

លោកបន្តថា ទន្ទឹមគ្នានេះ ក្រុម​ហ៊ុន​ជប៉ុន ដែល​​មាន​គម្រោងពង្រីកការវិនិយោគរបស់គេ ក៏នឹងពិនិត្យផងដែរ ទៅ​លើ​ដំណោះស្រាយនៃបញ្ហាប្រឈម ដែលពួ​កគេ​បា​ន និងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័​នពាក់​ព័ន្ធរប​ស់​រា​ជ​រដ្ឋាភិបាល៕

Loading...