vivo S5 កាមេរ៉ារាងប្លែកគេ ត្រៀមចេញនៅពាក់កណ្ដាលខែនេះ

0

ម្សិលមិញនេះ vivo បានធ្វើការបង្ហាញរូបរូបភាពស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមានទម្រងកាមេរ៉ាប្លែកពីស្មាតហ្វូន ណាណា​ទាំងអស់ បែបត្រីកោណ ដែលត្រៀមសម្ពោធលក់នៅថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ។

ស្មាតហ្វូនថ្មីនោះ ត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា vivo S5 ដែលការឌីហ្សាញផ្នែកខាងក្រោយត្រូវគេឲ្យឈ្មោះថា  (Diamond-Shaped Quad Camera) និងមានកាមេរ៉ា Selfie ទំហំ 32 MP បែបម៉ូតទម្លុះអេក្រង់។ តាម ព័ត៌មានដែលបានចុះផ្សាយបញ្ជាក់ថា កាមេរ៉ាក្រោយធំមានទំហំ 48MP និង 3 ផ្សេងទៀត មានទំហំ 8+5+2MP និងអមដោយភ្លើង Flash LED ចំនួនមួយគ្រាប់។ ទូរស័ព្ទនេះ មានរន្ធដោតកាស 3.5mm និងអាច សេនស័រ​ស្កេន​ស្នាមម្រាមដៃនៅពីក្រោមអេក្រង់។

vivo S5 នឹងមកជាមួយអេក្រង់ទំហំ 6.44 អ៊ីញ ប្រភេទ AMOLED ជាមួយកម្រិតបង្ហាញ FHD+ និងមាន Aspect Ratio 20:9 មានរ៉េមទំហំ  8GB ជាមួយជម្រើសអង្គផ្ទុកទិន្នន័យ 128/256GB ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 712 និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie។ ម៉្យាងវិញទៀត នៅលើបញ្ជី 3C ក៏បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 4,010mAh ព្រមទាំងអាចគាំទ្រ នឹងបច្ចេកវិទ្យាសាកថ្មលឿន ដល់ទៅ 22.5W ទៀត។ យ៉ាងណា យើងមិនទាន់ដឹងតម្លៃរបស់វាច្បាស់នោះទេ ដូច្នេះសូមបន្តតាមដាន​ជាមួយ​យើង​បន្ថែមទៀត៕

Loading...