ក្រុមហ៊ុនកសិកម្មជប៉ុនមួយ បង្ហាញពីចំណុចខ្លាំងរបស់ខ្លួនដែលអាចឈរជើងក្នុងវិស័យកសិកម្មនៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុនរបស់ជនជាតិជប៉ុនម្នាក់ឈ្មោះ Nabeshima Katsuhito ត្រូវបានដំណើរការអាជីវកម្មផ្នែកកសិកម្មរយៈពេលជាង៥ឆ្នាំហើយ ដោយអគ្គនាយកក្រុមហ៊ុននេះបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនដែលអាចឈរជើង និងប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជាយ៉ាងជោគជ័យ។

លោកដុកទ័រ Nabeshima Katsuhito ជាអគ្គនាយកក្រុមហ៊ុន ហាយ៉ាស៊ីដា យេផេន អេហ្គ្រីខលឈ័រ និងអ្នកឯកទេសកសិកម្ម បានថ្លែងថា ដោយសង្កេតឃើញថា ជី ថ្នាំ និងសម្ភារកសិកម្មជាតម្រូវការសម្រាប់វិស័យកសិកម្ម នៅមានកំរិតនោះ ក្រុមហ៊ុនលោកបានសម្រេចឈានជើងចូលប្រឡូកក្នុងវិស័យនេះ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ទីផ្សារកម្ពុជាបន្ថែម។

លោកបន្តថា លោកតែងតែចុះធ្វើកិច្ចការងារកសិកម្មដោយផ្ទាល់ ជាមួយអ្នកផលិត ដើម្បីផ្តល់ការប្រឹក្សាបច្ចេកទេសដាំដុះចាប់ផ្តើមពីការដាំដុះដំបូងរហូតដល់ការប្រមូលផល។ ជាពិសេស កត្តាទប់ស្កាត់ជំងឺ និងវិធីដោះស្រាយបញ្ហាការដាំដុះ មកទល់ពេលនេះគាត់បានចុះអនុវត្តការងារបច្ចេកទេសកសិកម្មស្ទើរគ្រប់ខេត្តក្រុង និង ប្រភេទដំណាំ។

លោកបន្តថា ក្រុមហ៊ុនមានទ្បាបូវិភាគសំណាកដីកសិកម្ម ដែលធ្វើកិច្ចការបច្ចេកទេសកសិកម្មបែបទំនើប និងជាក់លាក់។ ក្នុងនោះមានសេវាកម្មវិភាគសំណាកដីកសិកម្ម ដែលផ្តល់ជូនអត្ថប្រយោជន៍ឲ្យបានដឹងច្បាស់អំពីគុណភាព និងតំរូវការសារធាតុចិញ្ចឹមក្នុងដី និងសារធាតុចាំបាច់សំរាប់ការដាំដុះក្នុងដី។

ជាពិសេសសេវាកម្មបន្ទាប់ក្រោយការវិភាគសំណាកដី HJA ក៏មានដុកទ័រកសិកម្ម ដើម្បីធ្វើការរៀបចំរូបមន្តប្រើប្រាស់ជី ឬកែសម្រួលសារធាតុដែលពុំចាំបាច់ និងបំពេញបន្ថែមបរិមាណសារធាតុដែលចាំបាច់ចូល ដែលជាកត្តាជួយកាត់បន្ថយថ្លៃដើមផលិតមិនបង្កឱ្យមានការចំណាយដែលខ្ជះខ្ជាយ ហើយមិនប៉ះពាល់សុខភាពដី អ្នកផលិត និងអ្នកបរិភោគថែមទៀត។

ក្រុមហ៊ុនមានជីសរីរាង្គ និងសុវត្ថិភាពគ្រប់ប្រភេទ សព្វថ្ងៃនេះក្រុមហ៊ុនបាននាំចូលជីសរីរាង្គ និងសុវត្ថិភាពពីប្រទេសជប៉ុនដោយផ្ទាល់ និងបានចុះបញ្ជីការត្រឹមត្រូវ សម្រាប់ផ្គត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក ដែលអាចប្រើប្រាស់បានលើគ្រប់ប្រភេទដំណាំ។

ព្រមទាំងមានគ្រឿងចក្រកសិកម្ម ដើម្បីសម្រួលការងារធ្វើដោយដៃ និងបង្កើនចង្វាក់ផលិតកម្មក្រុមហ៊ុន បាននាំចូលឧបករណ៍ដើម្បីជួយសំរាប់រយះពេលវែង និងខ្លី មួយចំនួនដូចជា ម៉ាស៊ីនពូនរងដាំបន្លែ ម៉ាស៊ីនដាំបន្លែលើរង ម៉ាស៊ីនបាចជីម្សៅ ម៉ាស៊ីនបាចជីកំប៉ុស ឧបករណ៍សាបគ្រាប់ពូជបន្លែ ត្រាក់ទ័រព្យួរ និងអេស្ការជាដើម៕

Loading...