អាជ្ញាធរអប្សរា កំពុងរកមធ្យោបាយស្វែងរកចាប់កូនក្រពើមកវិញ

0

សៀមរាប៖ បន្ទាប់ពីមានករណីលោកជំទាវ ហ៊ុន ស៊ីណាត បានប្រលែងក្រពើក្នុងក​សិន្ធុ​ប្រាសាទអង្គរវត្ត ពេល​នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​អប្សរា បាន​ចុះ​ពិនិត្យ និង​រក​មធ្យោបាយ​ស្វែងរក​ចាប់​កូន​​ក្រ​ពើនោះមកហើយវិញហើយ។

តាមការប្រកាសរបស់អាជ្ញាធរ​អប្សរាបានបញ្ជាក់ថា៖ ក្រោយពី​បាន​ចុះ​ដល់ទី​តាំង និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួចមក ក្រុម​ការងារ​ចម្រុះ​សម្រេច​ផ្តល់​ភារកិច្ច​ជូន​ក្រុមការងារ​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​តាម​ចាប់​កូន​ក្រ​ពើ​នេះ ដោយ​ប្រើ​ប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់ ២៤ម៉ោង លើ ២៤ម៉ោង ពិសេស​ពេល​កូន​ក្រ​ពើ​តូច​នេះ​ចេញ​រក​ចំណី​នៅពេល​យប់​តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត។

តាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​ចល័ត​ចេញពី​ក​សិន្ធុ​នេះ​នៅឡើយ​ទេ។ មន្ត្រី​ជំនាញ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចាប់​មកវិញ ដោយ ការដាក់​សន្ទូច ឬ​ការ​អូស​មង ឬ ការឆ្លុះ​នឹង​កែវឆ្លុះ​ចាប់​នៅពេល​យប់៕

Loading...