ពិធី​សម្ពោធ​បើក​លក់​ការិយាល័យ​​ និង​ខុនដូ​គំរូ​របស់​គម្រោង​វ៉ូអាស្តុន(Vue Aston)

0

ការិយាល័យ​លក់ និង​ខុនដូ​គំរូ​របស់​គម្រោង​ខុន​ដូ​លំដាប់​អន្តរជាតិ Vue Astonដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ឌឹផេនីន​សូឡា កាភីថល ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​យ៉ាង​អធឹក​អាធម្ម​នៅព្រឹកថ្ងៃទី៨ ខែ១១។ កម្មវិធី​បើក​សម្ពោធ​នេះ​បាន​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ​សាស្ត្រាចារ្យ​ជា ច្រើន​ដូចជា​លោក​ សាស្ត្រាចារ្យ​ក្រុង​ប៉េកាំង​លោក​វ៉ាង ហ្វឹង និង​ជាពិសេស​ការ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ពី​សំណាក់ លោក ​ប៉ែន សុភាផង ​អនុ​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ ​នគរោបនីយកម្ម​ និង​សំណង់​ក្រុងភ្នំពេញ​។

ជាមួយគ្នា​នេះ​ ​លោក ​ប៉ែន សុភា​បាន​ថ្លែង​សន្ទរកថា​ ដោយ​សំដែង​នូវ​ការ​ជូនពរ​ដល់​គម្រោង​អភិវឌ្ឍន៍​នេះ​ ព្រមទាំង​ស្វាគមន៍​ផង​ដែរ ​ចំពោះ​វត្ត​មាន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​មាន​វត្ត​មាន​ក្នុង​ឱកាស​នេះ​ផងដែរ​។ លោក​បាន​បន្ថែម​ដែរ​ថែ ការ​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​ជា​លំដាប់​។ បច្ចុប្បន្ន​មាន​ប្រមាណ​ទឹក​ប្រាក់​ជាង ១០​ បីលាន​ដុល្លារ។ ការ​វិនិយោគ​ភាគ​ច្រើន​គឺ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ សេវា​កម្ម​ជួល​ផ្ទះ តំបន់​ឧស្សាហកម្ម​ នឹង​មាន​ការ​រីកចម្រើន​ខ្លាំង។ ផ្លូវ​ក្រវាត់​ក្រុង​ទី៣នឹង​បញ្ចប់ ការ​សាងសង់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ។ លោក​សង្ឃឹម​ថា​ ក្រុមហ៊ុន​វិនិយោគ​បរទេស​នឹង​ចូលរួម ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​លើ​វិស័យ​នគរោបនីយកម្ម​ និង​វិស័យ​អចលនទ្រព្យ​នឹង​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ជា​ចុងក្រោយ​លោក​ ក៍​បាន​សម្ដែង​នូវ​ការ​ជូនពរ​ម្ដងទៀត​ចំពោះ​គម្រោង​នេះ ផង​ដែរ។​

កម្មវិធី​នេះ​លោក​សាស្ត្រាចារ្យ​ វ៉ាង​ បាន​មាន​ប្រសាសន៍​ថា «នា​ថ្ងៃ​អនាគត នៃ​ការអភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​នឹង​ស្ថិត​នៅ​លើ​ទឹក​ដី​កម្ពុជា​ យើង​គួរ​សម្លឹង​មើល​នូវ​ឱកាស​ពី អតីត គោល​នយោបាយ​របស់​ប្រទេស ទីតាំង​ភូមិសាស្ត្រ​ និង​កត្តា​ផ្សេង​ៗ​ទៀត​ដើម្បី​ចាប់​យក​ឱកាស​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា។​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ហើយ​កម្រិត​ជីឌីភី​កើន​ឡើង​ប្រមាណ ៦,៧ភាគរយ​ ជា​រៀងរាល់​ឆ្នាំ ដែល​សន្ទុះ​នេះ​ស្ថិត​ក្នុង​លំដាប់​ខ្ពស់​ក្នុង​ពិភពលោក មិន​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថា​ជា​ប្រទេស​មួយ​ដែល​មាន សន្ទះ​​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ជាងគេ​ក្នុង​តំបន់។ លើស​ពី​នេះ​ អត្រា​ជីឌីភី​នៃ​មនុស្ស​ម្នាក់​កើត​ជា​ប្រចាំ ​ឆ្នាំ​២០១៨ មាន​ប្រមាណ​ ១៤៨៧ដុល្លារ ដែល​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ដែល​ផ្ដល់​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

​លោកស្រី តឹង វិនហ្វាំង ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ចិន កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន អភិវឌ្ឍន៍ Vue Astonបាន​​សំដែង​ការ​អរគុណ​ចំពោះ​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​ចំណាយ​ពេល​ វេលា​ដ៍​មាន​តម្លៃ​មក​ចូលរួម​ក្នុង​កម្មវិធី​កាត់​ខ្សែ​បូរ​សម្ពោធ​នៅ​ព្រឹក​នេះ​។ ​គម្រោង​ Vue Aston​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះ​នរាយន៍​ សង្កាត់​ច្បារអំពៅ​ នៅ​ជាប់​នឹង​ដង​ទន្លេ​មេគង្គ​ និង​ទន្លេ​បាសាក់។ គម្រោង​អាគារ​ Vue Aston បាន​ឌីហ្សាញ​ដោយ​ក្រុមហ៊ុន​ឌីហ្សាញ​របស់​ហុងកុងHKS និង​ក្រុមហ៊ុន​ដេគ័រ​ ​ដ៍ល្បី​លំដាប់ ពិភព​លោក​ផង​ដែរ​។ ខុន​ដូ​គម្រោង​របស់​យើង​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​ស្របតាម ស្តង់ដារ​អន្តរជាតិ​។ នៅ​ក្នុង​ខុនដូ​យើង​មាន​អាហារដ្ឋាន​ Super Market​ បន្ទប់​ស្ទីម ស្បា ក្លឹប​ហាត់ និង​បន្ទប់VIPផង​ដែរ។ គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​កោះ​នរាយន៍​ក្លាយ​ទៅ​ជាទី​ក្រុង​ថ្មី ដែល​នឹង​ផ្ដល់​ជីវិត​រស់​នៅ​បែប​ទាន់​សម័យ និង​ស៊ីវិល័យ​។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក​ ដោយ​មាន​ការ​សម្ដែង​របាំ ជូនពរ ​ការ​សំដែង​ម៉ុង​សាយ និង​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ៕

 

 

Loading...