កីឡាករ​វ័យ​ក្មេង​ Rodrygo មិន​ចង់​អោយ​ក្លឹប​ Real Madrid ប្រៀបធៀប​ខ្លួន​ជាមួយ​ Ronaldo

0

កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ខ្លួន​បង្ហាញ​ទម្រង​លេង​យ៉ាង​ល្អ​ ជំនួប​រវាង​ក្រុម​ Real Madrid ប៉ះ​ Galatasary នៅ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ UEFA Champion League ដោយ​មាន​លទ្ធភាព​ស្វែង​រក​គ្រាប់​បាល់​ Hat-Trick។

ខណៈ​ដែល​កីឡាករ​វ័យ​ ១៨​ឆ្នាំ​ រូប​នេះ​ ស៊ុត​បញ្ចូល​ទី​បាន​ ៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៦​លើក​ បន្ទាប់​ពី​ផ្ទេរ​ពី​ក្រុម​ Santos មក​កាន់​ពហុកីឡាដ្ឋាន​ Santiago Bernabeu ​ក្រុម​ Real Madrid​។

កីឡាករ​ Rodrygo ត្រូវ​បាន​គេ​ប្រៀបធៀប​ ទៅ​នឹង​ Ronaldo ដោយ Ronaldoរក​គ្រាប់​បាល់​ឲ្យ​អតីត​ក្រុម​ Real Madrid ៤៥០គ្រាប់ ក្រោយ​ពី​ផ្ទេរ​ពី​ Real Madrid ទៅ Juventus នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨​។

ទោះ​បី​ជា​មាន​ការ​ប្រៀបធៀប​យ៉ាង​ណា​ក្តី ក៏​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ មិន​ចង់​អោយ​អ្នក​គ្រាំ​ទ្រ​របស់​ខ្លួន​គិត​ដូច្នេះ​​ឡើយ​ ដោយ​និយាយ​ពាក្យ​មួយ​មាត់​ថា «ខ្មាស​អៀន​ណាស់»​៕

Loading...