បើជៀសបានគួរជៀស ដើម្បីកុំឲ្យថ្ម iPhone ឆាប់ខូច

0

អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ទូទៅតែងរអ៊ូថាទូរស័ព្ទចាប់ផ្ដើមមិនសូវកាន់ភ្លើង និងឈានទៅការខូចថ្មតែម្ដង។ ចំណុចនេះ យើងសូមលើកយកនូវមូលហេតុមួយចំនួន ដែល​បណ្ដាល​ឲ្យសមត្ថភាព​ថ្ម​ចុះខ្សោយ​។ ខាងក្រោម​នេះ ជាហេតុ​ផល 5 ដែល​អ្នក​គួរ​ជៀសវាង ដើម្បី​រក្សា​គុណភាព​ថ្ម និង​មិនឆាប់​ខូច​ជាដើម។

  1. ប្រើ​រហូត​ទាល់តែ​អស់​ថ្ម​រលីង

ថ្ម​ដែលមាន​លើ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​ភាគច្រើន​ជា​ប្រភេទ​អ៊ីយ៉ុង​លី​ចូ​ម​ដោយ​វា​មាន​ខួប​របស់​វា។ បើ​ទម្លាប់​ប្រើប្រាស់​វា​រហូតដល់​អស់​ថាមពល​រលីង​ទើប​បញ្ចូល គឺអាច​បណ្ដាលឲ្យវា​លែង​កាន់​ថ្ម ហើយ​ជា​មូលហេតុ​មួយ​ធ្វើឲ្យថាមពល​ថ្ម​ទូរស័ព្ទ​ប្រើ​ឆាប់​អស់​ខុសពី​ធម្មតា។

 

  1. ដាក់​ស្រោមមិនល្អ​ពេល​សាក​ថ្ម

ទោះបីជា​សម្បក​ទូរស័ព្ទស្អាតៗបាន​ជួយឲ្យទូរ​ស័ព្ទ​អ្នក​មើលទៅ​កាន់តែ​ទាក់ទាញ ប៉ុន្តែ​ពេល​សាក​ថ្ម​សម្បក​នេះ​នឹង​រក្សា​កម្ដៅ​ពី​ថ្ម​មិនឲ្យភាយ​ចេញ ដែល​ធ្វើឲ្យទូរស័ព្ទ​ឡើងក​ម្ដៅ។

  1. 3. សាក​បណ្ដើរ​ចុច​បណ្ដើរ

ការ​ចុច​ទូរស័ព្ទ​ពេល​កំពុង​សាក​ថ្ម​មិន​ត្រឹមតែ​ធ្វើឲ្យថ្ម​ឆាប់​កើនឡើង​កម្ដៅ​ខ្លាំង ដែលជា​ហេតុ​ធ្វើឲ្យសមត្ថភាព​ថ្ម​ឆាប់​ចុះខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​បង្ក​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​ដោយសារ​បច្ចុប្បន្ន​ទូរស័ព្ទ​ផលិតឡើង​ពី​សារធាតុ​លោហៈ​ដែល​វា​អាច​ឆ្លង​ចរន្ត។ ត្បិត​ថា​ឱកាស​ដែល​អាច​កើតមាន​ស្ដួចស្ដើង​ប៉ុន្តែ​មិន​បានន័យថា​វា​មិន​កើតឡើង​សោះ​នោះទេ។

  1. ប្រើប្រាស់​ឧបករណ៍​សាក​ឥត​ប្រើ​ខ្សែ​ញឹកញាប់ ឬគ្មានគុណភាព

ត្បិត​ថា​ការ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ជា​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ ប៉ុន្តែ​វា​ក៏មាន​ចំណុច​អវិជ្ជមាន​ដោយពេល​សាក​ថ្ម​ធ្វើឲ្យកម្ដៅ​ថ្ម​ឆាប់​កើនឡើង ខុសពី​ការ​សាក​ដោយ​ប្រើ​ខ្សែ​ធម្មតា ឬរបស់នោះគ្មានគុណភាពជាដើម។ ដូចដែល​លើកឡើង​ខាងលើ​ថា​ថ្ម​កើនឡើង​កម្ដៅ​ខ្លាំង ជាហេតុ​ធ្វើឲ្យសមត្ថភាព​ថ្ម​ឆាប់​ចុះខ្សោយ។

  1. ប្រើប្រាស់​ឆ្នាំង​សាក​គ្មាន​ការទទួលស្គាល់​ពី​ក្រុមហ៊ុន

ការប្រើប្រាស់​ឆ្នាំង​សាក​ក្លែងក្លាយ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឲ្យថ្ម​ឆាប់​ខូច ដោយសារ​វា​បញ្ចូល​ថាមពល​ទៅកាន់​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​កម្លាំង​លើសពី​ឆ្នាំង​សាក​ដើម។ លើសពីនេះ​ឆ្នាំង​សាក​ក្លែងក្លាយ​ក៏​អាច​បង្ក​ជា​អគ្គីភ័យ​ផងដែរ៕

Loading...