វិធីបិទគណនី Facebook ជាបណ្ដោះអាសន្នដោយប្រើទូរស័ព្ទដៃ

0

ចំពោះការបង្កើតគណនី Facebook អាចជារឿងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទូទៅ ប៉ុន្តែដល់ពេល​ចង់​បិទ​វាចោល ឬបិទ​បណ្ដោះ​អាសន្ន អ្នកប្រើប្រាស់មួយចំនួនបែបជាមិនសូវដឹងទៅវិញ។ ដោយមានអ្នកប្រើប្រាស់ខ្លះ គាត់​ចង់​បិទ​ធម្មតា​ទេ ប៉ុន្តែមានឯណា គឺលុប​ចោល​តែម្ដង។ បញ្ហាទាំងនេះ ហើយ យើងសូមលើកយកនូវ វិធីបិទគណនី Facebook ជាបណ្ដោះអាសន្នដោយប្រើទូរស័ព្ទដៃ ដែលពេលនេះ យើង​សូម​លើកយកទូរស័ព្ទ iPhone មកប្រើជម្រាប់ជូនប្រិយមិត្ត ប្រសិនបើថ្ងៃណាមួយចង់បិទវាបណ្ដោះ​អាសន្ន។

  1. មុនដំបូង សូមចូលទៅកាន់កម្មវិធី Facebook លើទូរស័ព្ទ iPhone
  2. បន្ទាប់មក ចុចលើ More
  3. បន្ទាប់មកទៀត ចុចលើ Settings -> Account Settings
  4. ចុចលើ Security
  5. ចុចលើ Deactivate នៅក្បែរ Account (ដូចក្នុងរូបខាងក្រោម)
  6. ចុងក្រោយ សូមវាយបញ្ចូល Password ហើយធ្វើការ Confirm អំពីការបិទគណនីបណ្ដោះអាសន្ន៕

 

Loading...