ឡាន Prius ជិះសុខៗស្រាប់តែរលត់ កុំអាលភ័យ សាកវិធីនេះសិន!

0

រថយន្ត Toyota Prius ជារថយន្តធន់តូចមួយម៉ូឌែលដែលត្រូវបានពលរដ្ឋកម្ពុជា និយមចូលចិត្តប្រើច្រើន ខណៈម៉ូឌែលនេះអាចជួយសន្សំសំចៃប្រេងសាំងបានខ្ពស់​ជាង​រថ​យន្ត​ធម្មតា ប៉ុន្តែវាក៏មានបញ្ហាកើតមានច្រើនដែរ​ ពេលប្រើយូរទៀត។ បញ្ហាមួយដែលរថយន្តនេះ តែងជួបប្រទះច្រើនជាងគេ គឺបញ្ហាម៉ូទ័របូបទឹក ទុយោ 2 និងទុយោ 3។

ជាទូទៅនៅពេលដែលម៉ូទ័របូមទឹកខូច ម៉ាស៊ីនចាប់ផ្ដើមឡើងកម្ដៅខ្លាំងនាំឲ្យប្រព័ន្ធគ្រប់គ្រងរបស់រថយន្តធ្វើការផ្ដាច់ចរន្ដភ្លើង ហើយនឹងមានធុំក្លិនឈ្ងៀមឡើង ពេលនោះរថយន្តរបស់លោកអ្នកនឹងមិនអាចបន្ដដំណើរទៅណាកើតទាំងអស់ ប្រសិនបើមិនដឹងវិធីដោះស្រាយ។ ចំណុចនេះ ដើម្បីដោះស្រាយ ហើយអាចបន្ដដំណើរទៅមុខ ទម្រាំរកបានកន្លែងជួសជុលបាន លោកអ្នកត្រូវបើកគំរប់ម៉ាស៊ីន ហើយផ្ដាច់ចេញពីគ្នានូវឌុបភ្លើងមួយ (មើលរូប 01 ) បន្ទាប់មក បើប្រអប់ហ្វ៊ុយស៊ិប ហើយដោះដូរ ហ្វ៊ុយស៊ិបភ្លើងមួយដែលដាច់ (មើលរូប) ដោយយករបស់ថ្មីជំនួសនៅផ្នែកខាងឆ្វេងដៃមកដាក់វិញ។

 

បន្ទាប់ដោះដូរហ្វ៊ុយស៊ិបភ្លើងហើយ សូមបិទគំរប់វិញ ប៉ុន្តែកុំដោតឌុយភ្លើងដែលបានដកចេញ គឺទុកវាចោល ទើបម៉ាស៊ីនអាចដំណើរ ហើយយើងអាចបើកបរទៅមុខបាន។ ក្នុងករណីនេះ ម៉ាស៊ីនរថយន្ត គឺអាចដំណើរការបានធម្មតា ប៉ុន្តែយើងមិនអាចប្រើប្រាស់ម៉ាស៊ីនត្រជាក់បានទេ៕

Loading...