ភ្នំពេញ៖ ពិសេសទៀតហើយ សម្រាប់អ្នកគាំទ្រ Nokia និងនៅតែចូលចិត្តប្រើប្រាស់ទូរស័ព្ទប្រភេទចុចប៊ូតុង ខណៈនេះអាចរីករាយជាមួយនឹងទូរស័ព្ទ Nokia 220 ដំណើរការដោយប្រព័ន្ធ 4G អាចឲ្យយើងប្រើអ៊ីនធើណេត បានយ៉ាងរលូន។
ទូរស័ព្ទ Nokia 220 4G នេះ ត្រូវបានក្រុមហ៊ុនប្រកាសលក់ក្នុងទីផ្សារកម្ពុជា ក្នុងតម្លៃ $40 ជាមួយនឹងសមត្ថភាពអាចដាក់ស៊ឹមបាន 2 ប្រើវិទ្យុដោយមិនចាំបាច់ប្រើកាស និងមានកម្មវិធីចាក់តន្រ្ដី MP3 MP4 ភ្លើងពិល និងអាចផ្ទុកលេខទូរស័ព្ទបាន 2000 លេខ និងសារ 1000។
Nokia 220 4G មានអេក្រង់ 2.4 អ៊ីញ ជាប្រភេទ QQVGA ប្រើមានកាមេរ៉ា VGA អមមកជាមួយ LED Flash ហើយមានរ៉េម 16MB និងអង្គផ្ទុកទិន្នន័យ 24MB ជាមួយថ្មទំហំ 1200mAh អាច និយាយជាប់បាន 6 ម៉ោង ទុក Standby ចោល បានដល់ 27 ថ្ងៃឯណោះ។ ចំណុចខ្លាំងចំពោះទូរស័ព្ទនេះ គឺសេវា 4G មកជាមួយ ដែលធ្វើឲ្យល្បឿនអ៊ីនធើំណេត កាន់តែលឿន ងាយស្រួលក្នុងការលេង បណ្តាញសង្គមដូចជា Facebook Twitter។
ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 220 4G នៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា។ គ្រប់ទូរស័ព្ទសុទ្ធពីក្រុមហ៊ុន គឺមានការធានាជូនរយៈពេលមួយឆ្នាំ និងតែមានស្ទិកគ័រក្រុមហ៊ុន KTH នៅលើប្រអប់ លើថ្ម និងបិទជាប់នឹងតួទូរស័ព្ទផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕