ចង់កំណត់បទចម្រៀងធ្វើជា Ringtone សម្រាប់ iPhone មានអីបាក!

0

ដូចដែលប្រិយមិត្តបានជ្រាបហើយការកំណត់បទចម្រៀងដែលយើងពេញចិត្តយកជាសំឡេង Ringtone វាមិនមែនជារឿង​ងាយ​ស្រួល ក្រៅពីអ្វីដែល Apple បានភ្ជាប់មក លុះណាយើងធ្វើការ Jailbreak ឬទិញចម្រៀងពី iTune តែម្ដង។ យ៉ាងណាមិញ យើងនៅតែ​មាន​វិធីសាស្ដ្រសម្រាប់ការកំណត់មួយនេះ គ្រាន់តែថាវារៀង​ច្រើន​ជំហ៊ាន​បន្តិច។

  1. មុនដំបូង សូមដោនឡូដកម្មវិធីGaragebandដាក់លើទូរស័ព្ទ iPhone ជាមុនសិនប្រសិនបើគ្មានកម្មវិធីនេះ (Free)
  2. បើកកម្មវិធី Garageband ឡើងមក ហើយចុចលើ Continue
  3. រើសយករូបសញ្ញាមេក្រូ
  4. ចុចលើប៊ូតុង View ហើយចុចលើប៊ូតុង Loop Browser (ដូចក្នុងរូបខាងក្រោម)
  5. ចុចលើ Music ហើយជ្រើសរើសបទចម្រៀងដែលចង់ដាក់ Ringtone
  6. ចុចលើបទចម្រៀងដែលចង់ដាក់ Ringtone ឲ្យជាប់កុំលែងដៃ ហើយអូសទៅឆ្វេងដៃ។ ចុចលើសញ្ញា + ហើយតម្លើងលេខដល់ 60 វិនាទី (ដូចក្នុងរូបខាងក្រោម)
  7. កាត់តម្រឹមបទចម្រៀងទៅតាមតម្រូវការ
  8. ចុចលើ Ringtone ដែលបាន Save ឲ្យជាប់ ហើយចុចលើប៊ូតុង Share រួចចុចលើប៊ូតុង Ringtone (ដូចរូបខាងក្រោម)
  9. ដាក់ឈ្មោះ Ringtone ហើយចុចលើ Export
  10. ចុចលើ Use Sound as ហើយចុចលើ Standard Ringtone

វិធីកំណត់ Ringtone

សូមចូលទៅកាន់ Settings -> Sounds -> Ringtone ហើយជ្រើសរើសបទចម្រៀងដែលទើបនឹងបង្កើត Ringtone អំបាញ់មិញ

Loading...