តារាពហុជំនាញ រ៉ូលីន ស្រែកទ្រហ៊ោរយំតូចចិត្តគ្មានអ្នកស្រលាញ់

0

ភ្នំពេញ៖លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ដែលត្រូវបានគេដឹងគ្រប់គ្នាថាជាតារាពហុជំនាញកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាម្សិលមិញបានបញ្ចេញវីដេអូមានរយៈពេលប្រមាណ២០វិនាទីបង្ហាញពីសកម្មភាពអង្គុយក្នុងរថយន្តស្រែកទ្រហ៊ោរយ៉ាងភ្ញាក់ផ្អើលនិងនិយាយពីរឿងតូចចិត្តចំពោះខ្លួនឯងដែលគ្មានអ្នកស្រលាញ់។

ផ្អែកតាមវីដេអូដែលត្រូវបានសាមីខ្លួនបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ រ៉ូលីន បាននិយាយរៀបរាប់ដោយអួលដើមកថាកាលពីមុនគិតថាពេលខ្លួនមានលុយ មានឡា មានផ្ទះវីឡា គឺអាចនឹងមិនខ្វះទេអ្នកដែលស្រលាញ់លោកប៉ុន្តែបែរជាខុសពីការគិតនោះគឺគ្មានទាន់តែសោះពោលសុទ្ធពុំដូចជាការពិតទាំងអស់។លោកថាកំហុសដ៏ធំបំផុតក្នុងជីវិតគឺជាការគិតខុស។

តារាចេះគ្រប់ទម្រង់សិល្បៈ រ៉ូលីន បន្តឲ្យដឹងទៀតថាការដែលមានសម្រស់ស្រស់ស្អាតតែមួយមុខគត់ដែលជាធ្លាក់អាចទាក់ទាញទឹកចិត្តឲ្យគេគ្រប់គ្នាឲ្យស្រលាញ់យើងតែសម្រាប់រូបលោកវិញបើទោះបីពេលនេះមានលុយ ឡាន ផ្ទះវីឡា ក្តីតែនូវតែគ្មាននណាស្រលាញ់ញ់ទេ។គេមិនទាន់ដឹងទេការលើកឡើងរបស់ រ៉ូលីន ខាងលើនេះជាការពិតឬមួយយ៉ាងណានោះខណៈThe Plus News នៅរសៀលថ្ងៃទី២៥ វិច្ឆិកានេះមិនអាចសួរនាំបន្ថែមពី រ៉ូលីន បានទេ៕

កំហុសដ៏ធំបំផុតក្នុងជីវិតគឺជាការគិតខុស​ 😂😑✌️

Gepostet von Rolin Miss PhotoCity am Samstag, 23. November 2019

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here