ផ្អែមល្ហែមណាស់! អនាគត់ភរិយា រិន សាវេត កៀកថ្ងៃចូលរោងការបង្ហាញសាររឹតចំណងស្នេហ៍បង្អួតអ្នកគាំទ្រ

0

ភ្នំពេញ៖ទីបំផុតក្រោយពេលភ្ជាប់ពាក្យជាមួយអនាគត់ភរិយាអាណិកជនខ្មែរនៅបារាំងហើយនោះតារាចម្រៀងលោក រិន សាវេត បានសម្រេចជ្រើសរើសថ្ងៃមង្គលសិរីសួស្តីជាក់លាក់នាពាក់កណ្តាលខែធ្នូឆ្នាំ២០១៩ដើម្បីលាភាពពោះម៉ាយរបស់ខ្លួន។

ប្រភពពីរង្វាង់អ្នកសិល្បៈជិតស្និទ្ធបានបញ្ជាក់ថាចំពោះពិធីមង្គលការរបស់តារាប្រុសលោក រិន សាវេត នឹងអនាគត់ភរិយាកញ្ញា លឹម គឹមហ្គេច នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៩ស្ថិតនៅវិមានពិភពថ្មីសែនសុខ (អាគាE)ហើយភ្ញៀវដែលត្រូវបានអញ្ជើញភាគច្រើនជាមិត្តភក្តិសិល្បៈរួមអាជីពព្រមជាមួយសាច់ញាតិចាស់ទុំទាំងសងខាងផងដែរ។

ទន្ទឹមពេលជាមួយគា្នដែលលោក រិន សាវេត កំពុងតែមានការមមាញឹកក្នុងការដើរអញ្ជើញភ្ញៀវនេះដែរក៏ស្រាប់តែអនាគត់ភរិយាលោកកាលពីថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញបានបង្ហោះសារសូមទោសភ្ជាប់ជាមួយភាពផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រសរសើរចំណងស្នេហ៍របស់ពួកគេទាំងពីរ។កញ្ញា លឹម គឹមហ្គេច បាននិយាយថាឲ្យអូនសូមទោសប្ដីសម្លាញ់!។អូនដឹងថាបងហត់ដែលបងដើរហៅភ្ញៀវម្នាក់ឯង(ចាប់ពីរថ្ងៃទី០១ទៅអូននិងកំដរបងដើរហៅភ្ញៀវទាំងអស់គ្នាណាបង)អូននឹកបង ស្រលាញ់បងពេញបេះដូ️ង។

ប្រភពបានបញ្ជាក់បន្ថែមដែរថាលោក រិន សាវេត រាល់ថ្ងៃនេះក្រៅតែពីការងាររវល់ច្រៀងលោកក៏កំពុងមមាញឹកក្នុងការដើរចែកសំបុណ្យអាពាហ៍ពិពាហ៍អញ្ជើញភ្ញៀវចូលរួមអបអរថ្ងៃបង្គលសិរីរបស់ខ្លួនដែលនឹងឈានមកដល់នាពាក់កណ្តាលខែធ្នូនាបំណាច់ឆ្នា២០១៩នេះ។ដូច្នេះទើបធ្វើឲ្យលោកពុំសូវមានពេលទំនេរគ្រប់គ្រាន់ក្នុងការជួបជុំសប្បាយជាមួយមិត្តភក្តិឡើយ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here