កូននឹងចង់ចាំ របស់ សុគន្ធ និសា ច្រៀងរៀបរាប់ពីការចង់ចាំនិងបណ្តាំចុងក្រោយថ្វាយព្រះ វិញ្ញាណក្ខន្ធសម្តេចរាជបុត្រី ព្រះរៀម បុប្ផាទេវី

0

ភ្នំពេញ៖ទន្ទឹមគ្នាដែលប្រជាពលរដ្ឋខ្មែរបាននាំគ្នាកាន់ព្រះមរណទុក្ខដ៏ក្រៀមក្រំទូទាំងប្រទេសក្រោយពេលដំណឹងយាងចូលព្រះទិវង្គតរបស់សម្ដេចរាជបុត្រី ព្រះរៀម បុប្ផាទេវី “ទេពនាដវដ្តីឯក”នោះនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះនៅលើផេក Royal du Cambodgeបានបង្ហោះចម្រៀងបទ កូននឹងចង់ចាំ ច្រៀងរៀបរាប់ពីការចងចាំនូវព្រះសកម្មភាពនិងបណ្តាំចុងក្រោយរបស់ទ្រង់ចំពោះកូនខ្មែរនិងសិល្បករទាំងមូល។

អត្ថន័យនៃចម្រៀងច្រៀងឡើងដើម្បីថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀម បុប្ផាទេវី ពីតារាស្រីអ្នកនាង សុគន្ធ និសាពេលនេះគឺមិនត្រឹមតែបានរៀបរាប់ពីការចងចាំនូវព្រះសកម្មភាពនិងបណ្តាំចុងក្រោយដែលសម្តេចជាអម្ចាស់រាជបុត្រី ព្រះរៀម បុប្ផាទេវីទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណស្ទើមួយព្រះជន្មរបស់ព្រះអង្គក្នុងវិស័យសិល្បៈជាតិនោះគឺថែមទាំងរម្លឹកដាស់ស្មារតីដល់កូនខ្មែរទាំងអស់ឲ្យគ្នាថែរក្សាលើកតម្កើនតម្លៃវប្បធម៌បុរាណខ្មែរផងដែរ។

ជាមួយគ្នានេះក៏មានការអំពាវនាវដែរថាក្រោកឡើងខ្មែរអើយមកស្តាប់បណ្តាំព្រះអង្គ ហើយសូមត្រង់ត្រាប់អោយបានខ្ចប់ខ្ជួន ដើម្បីជាការតបស្នងសងព្រះគុណដែលទ្រង់បានលះបង់ពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីសិល្ប វប្បធ៌មកម្ពុជា។លោកគ្រូ អ្នកគ្រូ នាដការី នាដការិនី បងប្អូនកូន ក្មួយអើយ រួមគ្នាឡើង ដើម្បីថែមរកវប្បធ៌មដ៏ឧត្តមនៃជាតិខ្មែរ ។

ការយាងទៅរបស់ព្រះអង្គជាកាបាត់បង់តួអង្គពហុជំនាញ ដ៏វិសេសវិសាលរបស់កម្ពុជា។ដើម្បីបានជ្រាបកាន់តែច្បាស់សូមបង្វែរអារម្មណ៍ប្រិយមិត្តមកស្តាប់និងទស្សនាបទ កូននឹងចងចាំ ច្រៀងដោយអ្នកនាង សុគន្ធ សនិសា ជាការថ្វាយជូនដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀម បុប្ផាទេវី ដូចខាងក្រោមនេះ៖៕

«កូននឹងចងចាំ»

Gepostet von Royal du Cambodge am Sonntag, 24. November 2019

 

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here