ចូលរួមគាំទ្រទាំងអស់គ្នា! ថ្ងៃនេះមានរៀបចំព្រឹត្តការណ៍អបអរខួប១ឆ្នាំដែលល្ខោនខោលបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

0

សៀមរាប៖បើតាកការបញ្ជាក់ឲ្យដឹងពីផេកផ្លូវការរបស់មន្ទីទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថានៅវេលាម៉ោង៦និង៣០នាទី ល្ងាចទី២៨ខែវិច្ឆិកាឆ្នាំ២០១៩នេះនឹងមានការរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណល្ខោនខោលដើម្បីជូនប្រជាពលរដ្ឋទស្សនាដោយសេរីផងដើម្បីចូលរួមអបអរខួប១ឆ្នាំនៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូមាន។

មន្ទីទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ទៀតថាយុទ្ធនាការគាំទ្រ ល្ខោនខោលកម្ពុជាហើយក៏ជាសកម្មភាពហាត់សមល្ខោនខោលដើម្បីត្រៀមសម្តែងជូនទស្សនាក្នុងឱកាសខួបគម្រប់០១ឆ្នាំក្រោយការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

សូមប្រជាពលរដ្ឋចូលរួមគាំទ្រនិងអញ្ជើញចូលរួមទស្សនាដោយសេរី នៅទីព្រះលានជល់ដំរី ខេត្តសៀមរាបសូមជម្រាបថាមកទល់ថ្ងៃទី២៨ ខែ វិច្ឆិកា នេះគឺល្ខោនខោលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូមានរយៈពេលមួយឆ្នាំហើយបន្ទាប់ពីគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅក្នុងទីក្រុងព័រល្វីនៃសាធារណរដ្ឋម៉ូរីសបានអនុម័តនៅថ្ងៃទី២៨ខែវិច្ឆិកាដោយយល់ព្រមចុះ ល្ខោនខោលកមញបូជាចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្ដីសម្រេច Decision13.COM.10.a.3 ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here