មិនធម្មតាទេ! មង្គលការ ប៉ែន ចំរ៉ុង លេចវត្តមានតារាកំប្លែងៗ៣គូចូលរួមក្នុងពិធីកាត់សក់

0

ភ្នំពេញ៖ពិតជាមិនធម្មតាទេនៅក្នុងថ្ងៃចូលរោងការរបស់ពិធីករប្រុសលោក ប៉ែន ចំរ៉ុង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះគឺគេសង្កេតឃើញមានភ្ញៀវកិត្តិយសជាច្រើនពិសេសតារាសិល្បៈល្បីៗមួយចំនួនបាននាំគ្នាចូលរួមអបអរថ្ងៃមង្គលសិរីសួស្តីរបស់គូស្នេហ៍ស្វាមី-ភរិយារបស់ពួកគេទាំងពីរ។

កាន់តែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រចាប់អារម្មណ៍ទៀតនោះគឺថ្ងៃចូលរោងការរបស់លោក ប៉ែន ចំរ៉ុង ត្រូវបានគេកត់សម្គាល់ឃើញតារាកំប្លែងល្បីៗរហូតដល់៣គូបានលេចវត្តមានកំប្លែងរួមគ្នានៅក្នុងពិធីកាត់សក់បង្កក់សិរីដល់គូស្វាមីរបស់ពួកគេទាំងពីរបង្កបរិយាកាសសប្បាយរីករាយនិងកាន់តែមានភាពអធិកអធ័មទៀតផង។

ចំពោះតារាកំប្លែងប្រុស-ស្រីល្បីៗដែលបានចូលរួមកាត់សក់នាថ្ងៃចូលរួមការរបស់លោក ប៉ែន ចំរ៉ុង ទាំង៣គូនោះរួមមាន៖តារាកំប្លែងនាយ គ្រឿនចាប់ដៃគូជាមួយអ្នកនាង ខ្ញុង, អ្នកនាង ខាត់ សុឃីម ចាប់ដៃគូជានាយ ចាប ចៀន និងលោក ខាត់ ចំរើន ចាប់ដៃគូជាមួយអ្នកនាង កាតុ ។មង្គលការរបស់លោក ប៉ែន ចំរ៉ុង ក្រៅពីវត្តមានអ្នកសិល្បៈល្បីៗចូលរួមគេក៏មានបងប្អូនសាច់ញាតិទាំងសងខាងចូលរួមឲ្យពរជ័យដល់ពួកគេផងដែរ។

ជាមួយគ្នានៃថ្ងៃមង្គលការរបស់លោក ប៉ែន ចំរ៉ុង និងភរិយានេះដែរក៏មានទស្សនិកជនហើយអ្នកគាំទ្រមួយចំនួនបាននាំងគ្នាចង់ដឹងថាតើលោក ប៉ែន ចំរ៉ុង ដាច់ចិត្តហ៊ានអញ្ជើញអតីតភរិយាអ្នកនាង ភិន សុដាលីស ចូលរួមឬមួយអត់នោះទេខណៈដែលកន្លងពួកគេក៏ធ្លាប់រួមរស់ជាប្តី ព្រពន្ធរហូតបានកូនស្រីម្នាក់ផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here